រថយន្តបើកបុកស្ត្រីជិះម៉ូតូម្នាក់បណ្ដាលឱ្យស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តមិនស្គាល់ម៉ាកបើកបុកស្ត្រីជិះម៉ូតូម្នាក់បណ្ដាលឱ្យស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ: ឆ្នាំ ២០២៥ ម៉ោង ០៨:២៥នាទីព្រឹក។
សពជនរងគ្រោះមានឈ្មោះ ផ្លោក សេង ភេទស្រីអាយុ ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពស្ត្រីជនរងគ្រោះខាងលើត្រូវបានកម្លាំងជំនាញទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណីផងដែរ៕

