សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន San Miguel Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធានក្រុមហ៊ុន San Miguel Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន San Miguel Corporation គឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដោយធ្វើអាជីវកម្មលើវិស័យ ចំណីអាហារ និងភេសជ្ជៈ ការវេចខ្ចប់ រោងចក្រចម្រាញ់ប្រេង វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ។ល។

