**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ អាចនឹងប្រឈមមុខជាមួយតុលាការកំពូល

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការរិះគន់ និងបណ្តឹងជុំវិញសកម្មភាពរបស់លោក ក្នុងការពង្រីកអំណាចប្រតិបត្តិ។ អ្នកជំនាញច្បាប់ មានការព្រួយបារម្ភថា សកម្មភាពរបស់លោកអាចនឹងបំពានលើរដ្ឋធម្មនុញ្ញ និងនាំឱ្យមានការប្រឈមមុខដាក់គ្នាជាមួយតុលាការកំពូល។ នេះបើយោងតមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចាប់តាំងពីចូលកាន់តំណែង លោក ត្រាំ បានចាត់វិធានការជាច្រើនដែលបង្ហាញពីការមិនគោរពចំពោះដែនកំណត់នៃអំណាចប្រធានាធិបតី។

សកម្មភាពទាំងនោះ រួមមានការប៉ុនប៉ងរឹតត្បិតសិទ្ធិពលរដ្ឋ ការកាត់បន្ថយថវិកាជាតិដែលអនុម័តដោយសភា និងការបណ្តេញមន្ត្រីជាន់ខ្ពស់ជាដើម។

អ្នកជំនាញច្បាប់ជាច្រើនយល់ថា សកម្មភាពទាំងនេះគឺជាការរំលោភអំណាច និងអាចនឹងត្រូវបានតុលាការកំពូលត្រួតពិនិត្យ។ សំណួរសំខាន់មួយគឺថាតើតុលាការកំពូលនឹងដើរតួនាទីយ៉ាងណាក្នុងការទប់ស្កាត់សកម្មភាពរបស់លោក ត្រាំ។

សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ Harvard លោក Mark Tushnet បានលើកឡើងថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងធ្វើសកម្មភាពដោយប្រថុយប្រថាន ដោយសន្មតថាតុលាការនឹងមិនអាចទប់ស្កាត់សកម្មភាពរបស់ខ្លួនបានទេ ហើយពួកគេជឿជាក់ថា នឹងទទួលបានការគាំទ្រ។ ទោះយ៉ាងណា អ្នកជំនាញខ្លះទៀតជឿជាក់ថា តុលាការកំពូលនឹងធ្វើសកម្មភាពដើម្បីរក្សាតុល្យភាពអំណាចរវាងស្ថាប័នប្រតិបត្តិ និងនីតិបញ្ញត្តិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

គួរបញ្ជាក់ថា មានបណ្តឹងជាច្រើនកំពុងដំណើរការនៅតុលាការថ្នាក់ក្រោម ដើម្បីប្រឆាំងនឹងសកម្មភាពរបស់លោក ត្រាំ។ ប្រសិនបើបណ្តឹងទាំងនោះត្រូវបានប្តឹងឧទ្ធរណ៍ នោះតុលាការកំពូលនឹងត្រូវសម្រេចចិត្ត លើភាពស្របច្បាប់នៃសកម្មភាពទាំងនោះ។ ការសម្រេចចិត្តរបស់តុលាការកំពូលនឹងមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើអំណាចប្រធានាធិបតី និងតុល្យភាពអំណាចនៅសហរដ្ឋអាមេរិក។

អត្ថបទដែលជាប់ទាក់ទង