អេហ្ស៊ីបនឹងរៀបចំកិច្ចប្រជុំកំពូលអារ៉ាប់បន្ទាន់មួយ ដើម្បីពិភាក្សាអំពី «ការវិវឌ្ឍន៍ដ៏ធ្ងន់ធ្ងរ» នៃវិបត្តិប៉ាឡេស្ទីន

បរទេស៖ ក្រសួងការបរទេសអេហ្ស៊ីប បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យនេះថា អេហ្ស៊ីបនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអារ៉ាប់បន្ទាន់មួយនៅថ្ងៃទី ២៧ ខែកុម្ភៈ ដើម្បីពិភាក្សាអំពី «ការវិវឌ្ឍន៍ដ៏ធ្ងន់ធ្ងរ» នៃវិបត្តិប៉ាឡេស្ទីន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters។
កិច្ចប្រជុំកំពូលនេះ រៀបចំឡើងក្រោយមានការថ្កោលទោសជាអន្តរជាតិយ៉ាងទូលំទូលាយ ចំពោះសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប និងបង្កើវាជាតំបន់ Riviera of the Middle East បន្ទាប់ពីការតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីន នៅកន្លែងផ្សេង។
