ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤

ភ្នំពេញ៖ ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ដែលមានកងកម្លាំងមានសមត្ថកិច្ចជាសេនាធិការក៏ដូចជារចនាសម្ព័ន្ធគ្រប់ថ្នាក់ទាំងអស់ដែលមានមន្ទីរ ឃុំ សង្កាត់ គឺយើងរ្សាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគឹពួកក្រុមក្មេងទំនើង បើទោះបីជាមានករណីកើតមានយើងបង្រ្កាបបានទាន់ពេលវេលានឹងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនិតិវិធី ។
មួយវិញទៀតពាក់ព័ន្ធការងារផ្ដល់សេវាសាធារណៈបានខិតខំប្រឹងប្រែងជំរុញទៅដល់គ្រប់ក្រុង ស្រុក ទាំងអស់ត្រូវផ្ដល់សេវាទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យបានលឿននិងទាន់ពេលវេលា។ចំពោះការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋ កសិករក្នុងឆ្នាំនេះគឺទទួលបានផលខ្ពស់ហើយសម្រាប់តម្លៃស្រូវវិញគឺឈ្មួញទទួលទិញក្នុងតម្លៃដែលបងប្អូនប្រជាកសិករអាចទទួលយកបាន ។នេះគឺជាការលើកឡើងរបស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលរងខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ធ្វើឡើងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ និងកោតសរសើរទៅដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរ អង្គភាព រដ្ឋបាលក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធដែលបានធ្វើការបំពេញភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរនិងសូមឲ្យបន្តលើកកម្ពស់កិច្ចការងារសង្គម បន្ថេមទៀត។
ឯកឧត្តមបានបន្តទៀតថា៖ពេលបច្ចុប្បន្ននៅខាងមុខនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ គឺនៅតែមានបញ្ហាប្រឈមមួយចំនួននៅតែមានការលើកឡើងដូចជា គ្រោះថ្នាក់ចរាចរណ៍បញ្ហាគ្រឿងញៀន ក្មេងទំនើង ។ល។ ដូច្នេះសូមឲ្យមន្ត្រីជំនាញពាក់ព័ន្ធ នឹងត្រូវតែសហការ បង្ក្រាបទប់ស្កាត់ រាល់បទល្មើសនិងកាត់បន្ថយកុំឲ្យមានបញ្ហាប្រឈមផងដែរ៕

