**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.ជ.អ.ប. ទាំងអស់ ឱ្យចូលរួមពិនិត្យ និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានតាមស្ថានភាពជាក់ស្តែង និងចរិតលក្ខណៈរបស់រដ្ឋបាលជាលក្ខណៈទីក្រុង ជនបទ ស្របទៅតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ ភូមិសាស្ត្រ តម្រូវការសេវាទីប្រជុំជន និងសក្តានុពលសេដ្ឋកិច្ច។

ក្នុងឱកាសអញ្ជីញដឹកនាំកិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប. ប្រព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកការពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពក្នុងការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងសំណើ សំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាន់ពេលវេលា ដូចជា ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ប៉ះពាល់សុខភាពនិងអាយុជីវិតប្រជាជនរបស់រាជរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព នាពេលកន្លងទៅនេះ។

ក្នុងកិច្ចប្រជុំឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានភាពរឹងមាំ ស្អាតស្អំ មានសមត្ថភាព មានលទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការគ្រប់គ្រង នឹងជួយឱ្យការអនុវត្តមុខងារនានាដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្លាយជាស្ថាប័នទំនើបកម្ម ទាំងទៅលើការគ្រប់គ្រង ការផ្តល់សេវា និងចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ក្នុងនាមជាប្រធាន គ.ជ.អ.ប ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ទោះបីមុខងារ និងធនធានត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដោយ ក៏ក្រសួង ស្ថាប័ន ដែលបានផ្ទេរមុខងារទាំងនោះ នៅតែមានកាតព្វកិច្ចក្នុងការរៀបចំគោលនយោបាយ គោលការណ៍ បែបបទ នីតិវិធី ស្តង់ដារ ជាពិសេសការបន្តការគាំទ្រ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែងការអនុវត្តមុខងារទាំងនោះ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព គណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដារអប្បបរមាដែលបានកំណត់ជាធរមាន។

ផ្អែកលើឆន្ទៈនយោបាយដ៏មុតមាំ និងគំនិតផ្តួចផ្តើមថ្មីៗ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើថ្នាក់ដឹកនាំក្រសួង ស្ថាប័នសមាជិក សមាជិកា នៃ គ.ជ.អ.ប.ទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់ជំរុញ និងពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុកថែមទៀត ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានភាពម្ចាស់ការក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ត្រឹមត្រូវតាមគោលការណ៍ នីតិវិធី និងស្តង់ដារដែលបានកំណត់។

របាយការណ៍ស្តីពីវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤របស់ គ.ជ.អ.ប ដែលបង្ហាញក្នុងកិច្ចប្រជុំដោយឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងឆ្នាំ២០២៤កន្លងទៅ គ.ជ.អ.ប. បានអនុវត្តផែនការសកម្មភាពនិងថវិកាសម្រេចលទ្ធផលប្រមាណ៩០ភាគរយ នៃលទ្ធផលរំពឹងទុក។ កិច្ចប្រជុំលើកទី២៤នេះ គ.ជ.អ.ប បានអនុម័តចំនួនរបៀបវារៈ៤ រួមមាន ទី១ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី២៣ របស់ គ.ជ.អ.ប ទី២ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប និងទី៣ ការពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប និងទី៤ ការពិនិត្យ ពិភាក្សា និងកំណត់វិធានការដោះស្រាយលើបញ្ហាប្រឈម សំណើសំណូមពរ ដែលបានលើកឡើងតាមរយៈកិច្ចប្រជុំនានា និងវេទិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង