**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញារួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិកក្នុងក្របខណ្ឌអាស៊ាន

ភ្នំពេញ៖ កម្ពុជានិងម៉ាឡេស៊ីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិក។

គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ បានធ្វើឡើង នៅក្នុងឱកាសជំនួបរវាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ONN Shaharuddin ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់និងសម្រាប់មនុស្សជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យការឆ្លើយតបនឹង ការប្រែប្រួល អាកាសធាតុសកល តាមរយៈ ការកាត់បន្ថយ ការប្រើប្រាស់ ថង់ប្លាស្ទិក និងការទប់ស្កាត់ ការបង្ហូរសំរាមប្លាស្ទិកទៅក្នុងទឹក និងនៅលើដី រួមទាំងក្នុងបរិយាកាស។ នៅក្នុងផងនោះ គឺសំរាមប្លាស្ទិកនេះឯង ហើយសកម្មភាពរួមគ្នា របស់ប្រទេស ទាំង២ នឹងធ្វើឱ្យតំបន់ អាស៊ានរបស់យើងមានភាពស្អាត មានសោភ័ណភាព លើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយនូវជំងឺដង្កាត់នានា ជាពិសេស ទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកកម្សាន្ត នៅតាម របៀងទេសចរណ៍ ផ្សារភ្ជាប់ពីប្រទេសមួយ ទៅប្រទេសមួយទៀតនៅក្នុងតំបន់។

ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានគាំទ្រនឹងរួមចំណែកជាមួយកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីលើកកម្ពស់ វិស័យបរិស្ថាន ឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង ដោយចីរភាពនៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង