**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ បានសម្អាតប្រេង ដែលអណ្តែតមកលើឆ្នេរព្រែកត្រែងក្នុងខេត្តព្រះសីហនុ ឱ្យប្រសើរឡើងវិញនៅពេលឆាប់ៗខាងមុខ

ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ច នៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បានសហការគ្នាធ្វើការអន្តរាគមន៍សម្អាតឆ្នេរសមុទ្រឱ្យបានស្អាត បន្ទាប់ពីមានប្រេងចំនួនប្រមាណ ២០០០លីត បានអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងប្រតិបត្តិការនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹនាំនិងមន្រ្តីជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង និងដឹកនាំមន្ត្រីជំនាញតាមដានប្រភពនៃការហូរប្រេងចេញ និងបានធ្វើការដឹកនាំការអន្តរាគមន៍សម្អាតតំបន់ ដែលមានកំណកប្រេង នៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតឱ្យបានស្អាតឡើងវិញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ករណីប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ត្រូវបានសម្អាតជាង៩០%ហើយ។ ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់ តាមរយៈ ការប្រើប្រាស់សម្ភារៈនិងបច្ចេកទេសត្រឹមត្រូវ។ សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈ នៅកម្ពុជារួមមានក្រុមហ៊ុន CALTEX, TOTAL, PTT, និងក្រុមហ៊ុនប្រេងមួយចំនួនទៀត បានចូលរួមសហការជាមួយក្រុមការងារក្នុងសម្អាតឆ្នេរព្រែកត្រែង នេះផងដែរ។

ប្រតិភូថ្នាក់ដឹកនាំក្រសួង និងស្ថាប័ពាក់ព័ន្ធនានា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ បានវាយតម្លៃឱ្យឃើញថា ករណីប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង មិនបានប៉ះពាល់ដល់បរិស្ថាន ដែលគួរឱ្យមានការព្រួយបារម្ភនោះឡើយ។

រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏បានជូនដំណឹងថា អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ អាចមកកម្សាន្តនៅលើឆ្នេរខ្សាច់ព្រែកត្រែង បានជាធម្មតា ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ខណៈអាជ្ញាធរកំពុងឈានទៅបញ្ចប់ការសម្អាត ដោយជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង