**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ

ប្រធានាធិបតីម៉ិកស៉ិក ៖ ក្រុមហ៊ុន Google កំពុងធ្វេីខុសហេីយដែលយល់ព្រមផ្លាស់ប្តូរឈ្មោះ ឈូងសមុទ្រម៉ិកស៉ិក នៅលើកម្មវិធី Google Maps ទៅតាមបទបញ្ជាពី លោក ដូណាល់ ត្រាំ

ម៉ិកស៉ីកូ៖  បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ ២០២៥ ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននិយាយថា ក្រុមហ៊ុន Google កំពុងធ្វេីខុសហេីយដែលយល់ព្រមផ្លាស់ប្តូរឈ្មោះ ឈូងសមុទ្រម៉ិកស៉ិក នៅលើកម្មវិធី Google Maps របស់ខ្លួន ទៅតាមបទបញ្ជាពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

Google កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បានប្រកាសថា កម្មវិធីផែនទី Google Maps របស់ខ្លួន នឹងផ្លាស់ប្តូរឈ្មោះ របស់ឈូងសមុទ្រម៉ិកស៉ិក (Gulf of Mexico) ទៅជា ឈូងសមុទ្រអាមេរិក (Gulf of America) វិញ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាផ្លូវការ នៅក្នុងប្រព័ន្ធព័ត៌មានឈ្មោះទីតាំងភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក GNIS។

ទោះជាបែបនេះក្តី ឈ្មោះដែលត្រូវបានផ្លាស់ប្តូរនោះ នឹងត្រូវមើលឃើញតែ នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយឈ្មោះ ឈូងសមុទ្រម៉ិកស៉ិក នឹងបន្តរក្សាឱ្យនៅដដែល នៅក្នុងប្រទេសម៉ិកស៉ិក។ ដោយឡែក នៅក្រៅប្រទេសទាំងពីរនេះវិញ អ្នកប្រើប្រាស់អន្តរជាតិ នឹងមើលឃើញឈ្មោះទាំងពីរតែម្តង នៅលើកម្មវិធី Google Maps។

ក្នុងលិខិតមួយផ្ញេីទៅកាន់ក្រុមហ៊ុន Google លោកស្រី Sheinbaum បានលេីកឡេីងថា សហរដ្ឋអាមេរិក មិនអាចផ្លាស់ប្តូរជាឯកតោភាគីនូវឈ្មោះដែនទឹក ដែលខ្លួនចែករំលែកជាមួយគុយបា បានឡេីយ។

យោងតាមប្រទេសម៉ិកស៉ិក ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក មិនស្របតាមច្បាប់ទេ ដោយសារអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ កំណត់ថាទឹកដីអធិបតេយ្យរបស់ប្រទេសនីមួយៗ លាតសន្ធឹងត្រឹមតែប្រហែល ២២គីឡូម៉ែត្រ ប៉ុណ្ណោះ ចេញពីឆ្នេរសមុទ្រ។

គួរបញ្ជាក់ លោកស្រី Sheinbaum និងលោក ត្រាំ ធ្លាប់ជជែកគ្នាអំពីការផ្លាស់ប្តូរឈ្មោះ នោះ ដែរ ហេីយកន្លងមកប្រធានាធិបតីម៉ិកស៊ិកមុន បាននិយាយលេងថា ប្រសិនបើប្រទេសនានាចាប់ផ្តើមផ្លាស់ប្តូរឈ្មោះនោះ ប្រហែលជាអាមេរិកខាងជើងគួរតែត្រូវបានគេហៅថា « អាមេរិកម៉ិកស៉ិក» តាមផែនទីនៃតំបន់ពីឆ្នាំ ១៦០៧៕

អត្ថបទដែលជាប់ទាក់ទង