**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ចំណុចមួយចំនួនដែលលោកអ្នកត្រូវដឹង មុននឹងចង់ចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ភ្នំពេញ៖ មាត្រា៦ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលប្រកាសឱ្យប្រើនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ បានចែងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ” និងមាត្រា៩ បានចែងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលមិនបានចុះបញ្ជី មិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។” ដូច្នេះ ដើម្បីអាចធ្វើសកម្មភាពបានដោយស្របច្បាប់ លោកអ្នកអាចស្វែងយល់អំពីនិយមន័យ បែបបទ និងនីតិវិធី នៃការចុះបញ្ជី ដូចខាងក្រោម៖

សមាគមក្នុងស្រុក សំដៅដល់អង្គការសមាជិកភាព ដែលត្រូវបង្កើតឡើងក្រោមច្បាប់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍សមាជិករបស់ខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ ចំណែកឯ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកសំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គលក្នុងគោលបំណងផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីប្រយោជន៍សាធារណៈដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។

ដើម្បីអាចបង្កើតសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មាត្រា៥នៃច្បាប់ដដែលបានកំណត់ថា សមាគមតម្រូវឱ្យមានសមាជិកស្ថាបនិកយ៉ាងតិច៣រូបដែលមានអាយុគ្រប់១៨ឆ្នាំឡើងទៅ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតម្រូវឱ្យមានសមាជិកស្ថាបនិកមានសញ្ជាតិខ្មែរចំនួនយ៉ាងតិច៣រូប ដែលម្នាក់ៗមានអាយុគ្រប់១៨ឆ្នាំឡើងទៅដូចគ្នា។ គួរបញ្ជាក់ថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវតែមានប្រធានជាជនជាតិខ្មែរ។

បន្ទាប់ពីបានបង្កើតរួច តំណាងស្ថាបនិកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយបំពេញនូវសំណុំលិខិតដូចជា៖ ១-ពាក្យសុំចុះបញ្ជីចំនួនពីរច្បាប់ ២-លិខិតបញ្ជាក់អាសយដ្ឋាន នៃទីស្នាក់ការកណ្តាលពីមេឃុំ ឬចៅសង្កាត់ ចំនួនមួយច្បាប់ ៣-ជីវប្រវត្តិស្ថាបនិកម្នាក់ៗចំនួនពីរច្បាប់ និង៤-លក្ខន្តិកៈចុះហត្ថលេខាដោយប្រធានសមាគមឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួនពីរច្បាប់។ ជាមួយគ្នានេះដែរ ការរៀបចំលក្ខន្តិកៈត្រូវមានខ្លឹមសារស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន និងត្រូវចែងចំណុចសំខាន់ៗមួយចំនួន ដូចជា៖ ១-គោលបំណង និងគោលដៅ ២-ឈ្មោះជាអក្សរពេញ អក្សរកាត់ ដោយមិនត្រូវចម្លងតាមឈ្មោះជាអក្សរពេញ អក្សរកាត់ របស់សមាគម ឬអង្គការក្នុងស្រុកដែលបានចុះបញ្ជីមុនរួចហើយ ៣-សញ្ញាសម្គាល់ មិនត្រូវចម្លងតាមសញ្ញាជាតិ ឬស្ថាប័នរដ្ឋ ឬរូបសញ្ញារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីមុនរួចហើយ ៤-វិធាននៃការជ្រើសរើស ការបញ្ឈប់ ការបណ្តេញចេញ ការផ្លាស់ប្តូរ ការដកហូតតំណែង ប្រធាន ឬតំណែងនាយកប្រតិបត្តិ ៥-វិធាននៃការប្តូរឈ្មោះ ឬការប្តូរសញ្ញាសម្គាល់ ឬការធ្វើវិសោធនកម្មលក្ខន្តិកៈ ៦-ប្រភពធនធាន និងទ្រព្យសម្បត្តិ ៧-វិធាននៃការគ្រប់គ្រងធនធាន និងទ្រព្យសម្បត្តិ ៨-វិធាននៃការរំលាយ វិធាននៃការចាត់ចែងធនធាន និងទ្រព្យសម្បត្តិនៅពេលត្រូវបានរំលាយ។

គួរបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃនឹងធ្វើការពិនិត្យសំណុំលិខិតស្នើសុំចុះបញ្ជីទាំងនេះ ហើយឆ្លើយតបទៅកាន់តំណាងស្ថាបនិកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកវិញ អំពីការយល់ព្រម ឬមិនព្រមចុះបញ្ជី ក្នុងរយៈពេល៤៥ថ្ងៃនៃថ្ងៃធ្វើការ។  យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល រយៈពេលមួយខែកន្លងទៅនេះក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន១៣៕

អត្ថបទដែលជាប់ទាក់ទង