**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

មន្ត្រីជំនាញចរាចរណ៍ផ្លូវគោក ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅចំណុចរង្វង់មូលយាយច្រូតស្រូវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ រួមជាមួយកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងយុវជនស.ស.យ.ក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹកដោយលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ជើងគោក បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចរង្វង់មូលយាយច្រូតស្រូវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០២៥។

លោកវរៈសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា៖មិនអោយបងប្អូនប្រជាពលរដ្ឋគោរពមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពខ្លួនឯងនិងអ្នកដ៍ទៃនៅពេលបើកបរច្បាប់តម្រូវអ្នកបើកបរម៉ូតូត្រូវមានពួកសុវត្ថិភាពអោយបានគ្រប់គ្នា ម៉ូតូត្រូវមានកញ្ចក់ និងភ្លើងគ្រប់គ្រាន់តាមស្តង់ដា អ្នកបើបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ និងដឹកជញ្ជូនតាមកំណត់់។

លោកបានបញ្ជាក់ថា៖ ការចុះផ្សព្វផ្សាយមុនថ្ងៃចូលឆ្នាំប្រពៃណីយ៍ចិន.វៀតណាមនេះ គឺសំដៅការធ្វើដំណើរតាមផ្លូវត្រូវគោរពច្បាប់ចរាចរណ៍អោយបានគ្រប់គ្នា។ ជាពិសេស ការបើកបរគ្មានគ្រឿងស្រវឹង និងបើកបរចេះអធ្យាស្រ័យ និងអនុគ្រោះអោយគ្នាទៅវិញទៅមកទើបគ្មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ជាមួយគ្នានោះលោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការណ៍និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកមុនថ្ងៃចូលឆ្នាំប្រណៃណីយ៍ចិន.វៀតណាមនេះត្រូវចែកសៀវភៅច្បាប់ចរាចរណ៍ខិតប័ណ្ណស្តីពីណែនាំការបើកបរទោចក្រយានយន្ត និងរថយន្តហើយចែកមួកសុវត្ថិភាពដល់អ្នកដំណើរដែលគ្មានពាក់មួកសុវត្ថិភាពលើកនេះអនុគ្រោះ លើកក្រោយវិធានការតាមច្បាប់ដោយគ្មានលើកលែងឡើយ។

ក្នុងឱកាសមន្ត្រីចម្រុះចុះផ្សព្វផ្សាយអ្នកដំណើរដែលមិនពាក់មួកសុវត្ថិភាពត្រូវបានអោយឈប់ហើយឆ្លើយសំនួរបើឆ្លើយត្រូវជូនមួកសុវត្ថិភាពចំនួន១ និងណែនាំអប់រំច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង