**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

មេដឹកនាំហេសបូឡា មិនទទួលស្គាល់ឡើយនូវរាល់ហេតុផលទាំងឡាយណា ដើម្បីពន្យារពេល ការដកកងទ័ពអ៉ីស្រាអែលចេញពីភាគខាងត្បូង នៃប្រទេសលីបង់

គែរ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Naim Qassem មេដឹកនាំហេសបូឡា កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បាននិយាយថាចលនារបស់លោកនឹងមិនទទួលស្គាល់ឡើយនូវរាល់ហេតុផលទាំងឡាយណា ដើម្បីពន្យារពេល ការដកកងទ័ពអ៉ីស្រាអែលចេញពីភាគខាងត្បូង នៃប្រទេសលីបង់។

ប្រតិកម្មរបស់លោក Naim Qassem កើតមានឡើងបន្ទាប់ពីអ៉ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុនបាននិយាយថាការដកកងទ័ពរបស់ខ្លួននឹងមានរយៈពេលលើស៦០ថ្ងៃ ជាថេរវេលាមួយដែលត្រូវ បានកំណត់នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហេសបូឡាមានមូលដ្ឋានក្នុងប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្តពេញលេញដោយភាគីលីបង់។

នៅក្នុងសុន្ទរកថាជាវីដេអូមួយ មេដឹកនាំហេសបូឡារូបនេះបានគូសបញ្ជាក់ដូច្នេះថា «តើនឹងមានអ្វីកើតឡើងនៅក្រោយរយៈពេលតម្រូវឱ្យអ៉ីស្រាអែលដកកងទ័ព? អ៉ីស្រាអែលត្រូវតែដកកងទ័ព ពីព្រោះ រយៈពេលកំណត់ ៦០ថ្ងៃ បានអស់សុពលភាពហើយ។ ដូច្នេះយើងនឹងមិនទទួលយកឡើយនូវរាល់ហេតុផលដើម្បីពន្យារពេលណាមួយ ទោះបីជាពេលខ្លី ឬក៏មួយថ្ងៃក៏ដោយ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានឱ្យដឹងថាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា នឹងបន្តចូលជាធរមានរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្រោយ មានការឯកភាពគ្នាលើការពន្យាររយៈពេលឈប់បាញ់បន្ថែម ដែលដំបូងឡើយបទឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃទី២៦ ខែមករា។

លោក Qassem ក៏បានបញ្ជាក់ក្នុងសុន្ទរកថារបស់លោកដែរថា ហេសបូឡា ទទួលបានព័ត៌មានថាទីក្រុងវ៉ាស៊ីនតោនពីដំបូងឡើយ បានស្នើសុំឱ្យក្រុមមន្ត្រីលីបង់ពន្យារពេលលើបទឈប់បាញ់រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ជាកាលបរិច្ឆេទមួយដែលលោក Qassem អះអាងថាត្រូវបានបដិសេធ។

ដោយឡែក នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរបស់លីបង់ លោក Najib Mikati បានលើកឡើងអំឡុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Lisa Johnson ថាខាងលីបង់យល់ព្រមទទួលយក ការពន្យារពេលបទឈប់បាញ់ជាមួយអ៉ីស្រាអែល រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ៕

អត្ថបទដែលជាប់ទាក់ទង