កម្ពុជា-បារាំង ប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំង ៕

