**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

រដ្ឋមន្រ្តីបរិស្ថាន៖ កម្ពុជាមានគុណភាពខ្យល់សាធារណៈនៅល្អ ប៉ុន្តែចាំបាច់ត្រូវចូលរួមវិធានការ៣កុំ គឺកុំដុត កុំចោល និងកុំកប់ សំរាម សំណល់ប្លាស្ទិក ដើម្បីទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអះអាងថា គុណភាពខ្យល់សាធារណៈនៅកម្ពុជាមានគុណភាពល្អ ពោលគឺមិនប៉ះពាល់ដល់សុខភាពមនុស្សឡើយ ខណៈប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុលធ្ងន់ធ្ងរខ្លាំង។ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តគំរូនិងដំបូងគេ គ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីសាធារណៈ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងជំរុញឱ្យមានការចូលរួមជាចាំបាច់ អនុវត្តវិធានការកុំយ៉ាងគឺ កុំដុត កុំចោល និងកុំកប់ សំរាម សំណល់ប្លាស្ទិក ដើម្បីទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ «ខ្ញុំសូមបញ្ជាក់ជូនថាថ្ងៃនេះ (ទី២២ ខែមករា) គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ។ មានន័យថា ដកដង្ហើមទៅអត់ពុលទេ ដោយឡែកប្រទេសមួយចំនួននៅជុំវិញយើង គាត់កំពុងតែរងជាតិពុលយ៉ាងខ្លាំង»។ មានប្រសាសន៍បន្ថែមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។

ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមថា ហេតុបង្កឱ្យមានការកើនឡើងការបំពុលខ្យល់នេះមានជាអាទិ៍៖ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត និងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់ប្លាស្ទិក នៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមថែរក្សាគុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អបន្តទៀត ដោយមិនត្រូវធ្វើសកម្មភាពណាមួយ បណ្ដាលឱ្យប៉ះពាល់គុណភាពខ្យល់ ដូចជា៖ ការដុតសំរាម ក៏អាចរាលដាលនាំឱ្យមានបញ្ហាភ្លើងឆេះព្រៃ ដែលហេតុនាំឱ្យមាន បញ្ហាខ្យល់ពុលខ្លាំង ដូចគ្នាដែរកុំដុតប្លាស្ទិក ព្រោះការដុតប្លាស្ទិកបណ្ដាលឱ្យប៉ះពាល់បរិស្ថាន គុណភាពខ្យល់ ប៉ះពាល់សុខភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការច្បាប់ លើរោងចក្រដែល បានដុតកម្ទេចក្រណាត់ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងគុណភាពបរិស្ថាន ជាពិសេសគុណភាពខ្យល់។ រាជរដ្ឋាភិបាលចាំបាច់ត្រូវដាក់អនុវត្តន៍សារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីគ្រប់គ្រប់ទីតាំងប្រភពបំពុលខ្យល់ សំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ស្រង់បានតាមរយៈការត្រួតពិនិត្យគុណភាពខ្យល់ ពីឧបករណ៍និងស្ថានីយ ដែលបានតម្លើងទូទាំងប្រទេស បានបង្ហាញថាកំហាប់ភាគល្អិតនិចលPM2.5 គិតជាមធ្យម ស្មើនឹង ៣៥.២៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អ”។ ជាមួយគ្នានេះ ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ជាលទ្ធផល បានបង្ហាញថាគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្ត ស្ថិតនៅក្នុងកម្រិតល្អប្រសើរ ធៀបទៅទឹងស្តង់ដារគុណភាពខ្យល់សាធារណៈ ៕    

អត្ថបទដែលជាប់ទាក់ទង