**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលមានគោលដៅ លុបចោល សិទ្ធិទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលមានគោលដៅ លុបចោល សិទ្ធិទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ សម្រាប់ទារកណាក៏ដោយ ឱ្យតែកើតនៅលើទឹកដីរបស់សហរដ្ឋអាមេរិក។

សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើត ឬ birthright citizenship មានន័យថា នរណាក៏ដោយ ឱ្យតែកើតនៅក្នុងសហរដ្ឋអាមេរិក ឬដែនដីរបស់អាមេរិក គឺមានឋានៈជាពលរដ្ឋអាមេរិក ដោយស្វ័យប្រវត្តិ។ សព្វថ្ងៃ សិទ្ធិនេះត្រូវបានការពារដោយ វិសោធនកម្មទី១៤ រដ្ឋធម្មនុញ្ញអាមេរិក។ យ៉ាងណាមិញ តាមរយៈបទបញ្ជាប្រតិបត្តិខាងលើ លោក ត្រាំ ចង់ឱ្យកែសម្រួល ការបកប្រែនិយមន័យនៃសិទ្ធិនោះ ឱ្យមានន័យថា ក្មេងដែលកើតនៅលើទឹកដីអាមេរិក ប៉ុន្តែមានឪពុកម្តាយជាជនអន្តោប្រវេសន៍ខុសច្បាប់ គឺមិនអាចទទួលបានសញ្ជាតិស្វ័យប្រវត្តិទេ។

ក្រុមអ្នកជំនាញផ្នែកច្បាប់ភាគច្រើន បានឯកភាពគ្នាថា លោក ត្រាំ នឹងមិនអាចបញ្ចប់សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើតនោះ តាមរយៈបទបញ្ជាប្រតិបត្តិឡើយ ហើយវានឹងបង្កឱ្យមានការតវ៉ាក្តីក្តាំងយ៉ាងស្មុគស្មាញ ចាប់ពីតុលាការជាន់ទាប រហូតដល់តុលាការកំពូល។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចលុបចោលសិទ្ធិនេះបាន ប៉ុន្តែវានឹងតម្រូវឱ្យមានការបោះឆ្នោតគាំទ្រ ក្នុងសំឡេង២ភាគ៣ ទាំងនៅក្នុងរដ្ឋសភា និងនៅក្នុងព្រឹទ្ធសភាអាមេរិក ហើយមានការយល់ព្រមពី ៣ភាគ៤ នៃរដ្ឋទាំង៥០ របស់អាមេរិក។

អំឡុងការឃោសនាឈរឈ្មោះជា ប្រធានាធិបតីអាមេរិកលើកដំបូង កាលពីឆ្នាំ២០១៥ លោក ត្រាំ ក៏ធ្លាប់បានសន្យា បញ្ចប់សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើតផងដែរ ហើយកាលពីឆ្នាំ២០១៨ ក្រោយពេលឡើងកាន់អំណាច លោក ត្រាំ បាននិយាយថា រូបលោកនឹងចេញបទបញ្ជាប្រតិបត្តិមួយ ប៉ុន្តែវាមិនបានកើតឡើង តាមសន្យាទេ នាពេលនោះ។ រឿងអន្តោប្រវេសន៍ ក៏បានក្លាយជាបញ្ហាកំពូលម្តងទៀត នៅពេលដែលលោកឃោសនាបោះឆ្នោត កាលពីឆ្នាំ២០២៤ ដោយលោក ត្រាំ បានសន្យា ជាថ្មី ចំពោះអ្នកបោះឆ្នោតថា នឹងលុបចោលសិទ្ធិនោះ។

គួរបញ្ជាក់ថា អំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយ តួលេខក្មេងកើតនៅអាមេរិក ដែលមានឪពុកម្តាយជា ជនអន្តោប្រវេសន៍ខុសច្បាប់ គឺមានការថយចុះ។ មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center បានប៉ាន់ប្រមាណថា ពលរដ្ឋអាមេរិក១.៣លាននាក់ ដែលបានកើតនៅអាមេរិក គឺមានឪពុកម្តាយជា ជនអន្តោប្រវេសន៍ខុសច្បាប់ បើតាមយោងតាមទិន្នន័យឆ្នាំ២០២២ ដែលជា ទិន្នន័យថ្មីចុងក្រោយបង្អស់។ រីឯបើតាមវិទ្យាស្ថាន Migration Policy Institute ការបិទបញ្ចប់សិទ្ធិទទួលបានសញ្ជាតិ ដោយស្វ័យប្រវត្តិតាមដែនដីកំណើត នឹងធ្វើឱ្យចំនួនអ្នកកើតនៅអាមេរិក ដែលឪពុកម្តាយជាជនអន្តោប្រវេសន៍ខុសច្បាប់ កើនឡើង សរុបដល់ខ្ទង់៤.៧លាននាក់ នៅត្រឹមឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង