ឯកឧត្តម ម៉ុល វិបុល ដឹកនាំក្រុមការងារ ចូលរួមធ្វើបទបង្ហាញ ពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ និងអត្ថប្រយោជន៍ទទួលបានពី ប.ស.ស.

ភ្នំពេញ៖ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារព័ត៌មានទីផ្សារការងារ, ក្រុមការងារ ប.ស.ស. ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ និងអត្ថប្រយោជន៍ទទួលបានពី ប.ស.ស. រួមនិងការផ្សព្វផ្សាយអំពីឱកាសការងារជាង៦ម៉ឺនកន្លែងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ទៅដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ GG FASHION CAMBODIA CO.LTD ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយការធ្វើបទបង្ហាញនេះ តំណាងនិយោជក និងបងប្អូនកម្មករនិយោជិតបានសំដែងនូវការសប្បាយរីករាយដែលមានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះជួបផ្ទាល់តាមរោងចក្រ ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

