**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៣នាក់ រីឯអ៉ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីន ៩០នាក់

ហ្ស៊េរុយសាឡិម៖ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៣នាក់ រីឯអ៉ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន៩០នាក់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ដែលជាថ្ងៃទី១ នៃបទឈប់បាញ់ មានរយៈពេល៦សប្ដាហ៍ ដែលនឹងផ្អាកជាបណ្ដោះអាសន្ននូវសង្រ្គាមដ៏បំផ្លិចបំផ្លាញលើតំបន់ហ្កាហ្សា និងដុតបញ្ឆេះភាពតានតឹងនៅមជ្ឈិមបូព៌ា អស់រយៈពេលជាង១៥ខែមកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស​ បានសម្រួលឱ្យជនជាតិប៉ាឡេស្ទីនអាចវិលត្រឡប់ទៅកាន់ភូមិកំណើតរបស់ពួកគេវិញ ខណៈរថយន្ដដឹកជំនួយមនុស្សបានចែកចាយជំនួយចាំបាច់នានា។ ព្រមពេលជាមួយ នៅស្ទើរគ្រប់ទីកន្លែងក្នុងតំបន់ហ្កាហ្សា គេឃើញប្រជាជនប៉ាឡេស្ទីនជាច្រើនបានអបអរសាទរដល់ក្រុមអ្នកប្រយុទ្ធហាម៉ាស ដែលបានចេញពីកន្លែងលាក់ខ្លួនបង្ហាញខ្លួននៅតាមដងផ្លូវ ហើយ នៅឯទីក្រុង Ramallah នៃតំបន់ West Bank ឯណោះវិញ កាំជ្រួចត្រូវបានបាញ់ដើម្បីអបអរសាទរ នៅពេលរថយន្ដដឹកអ្នកទោសប៉ាឡេស្ទីន បានធ្វើដំណើរមកដល់។
ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែង ក្នុងនោះរួមមានស្ត្រី៦៩នាក់ និងយុវជន២១នាក់មានដើមកំណើតមកពីតំបន់ West Bank និង Jerusalem។ នេះបើតាមក្រុមហាម៉ាស។

គួរបញ្ជាក់ថា នៅទីក្រុង Tel Aviv ប្រជាជនអ៉ីស្រាអែលជាច្រើន ក៏បានស្រែកអបអរ និងស្វាគមន៍ចំណាប់ខ្មាំងអ៉ីស្រាអែលជាស្ត្រី៣នាក់ ដែលត្រូវបានក្រុមហាម៉ាសដោះលែង ក្រោមក្របខណ្ឌដំណាក់កាលទី១ នៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងផងដែរ។ ក្នុងដំណាក់កាលទី១នេះ មានចំណាប់ខ្មាំង៣៣នាក់ នៅក្នុងចំណោមចំណាប់ខ្មាំងជិត១០០នាក់ ដែលកំពុងជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា នឹងត្រូវបានដោះលែង។ ប៉ុន្តែ គេនៅតែមានការសង្ស័យនៅឡើយចំពោះបទឈប់បាញ់ ស្របពេលអ៉ីស្រាអែលបានព្រមានថាខ្លួនរក្សាសិទ្ធិធ្វើសង្រ្គាមឡើងវិញគ្រប់ពេលបើចាំបាច់ រីឯដំណាក់កាលទី២ និង៣ នៃបទឈប់បាញ់នឹងត្រូវចរចាគ្នាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង