**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!

ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២៥នេះ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញមានចំនួន១០រូប រួមមាន លោក ឯក ឃុនដឿន លោក កើត ឆែ លោក អ៊ីមរ៉ន ហាស្សាន់ លោកស្រី តិមា វិច្ចិកាល លោក ហួត ហៃ លោកសុខ ពេញវុធ លោក ឃ្លាំង ហួត លោក ហ៊ុន សុរិទ្ធី លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ។

អភិបាលរងទាំង១០រូបនេះ សុទ្ធតែមានភារកិច្ចស្នូលច្បាស់លាស់ ដូចមានកំណត់ក្នុងសេចក្តីណែនាំក្រសួងមហាផ្ទៃលេខ០៤៦ សណន។ បើតាមសេចក្ដីណែនាំនោះ តួនាទី និងភារកិច្ច របស់អភិបាលរងនីមួយៗបានកំណត់ដូចខាងក្រោម។

អភិបាលរង ទទួលជួយអភិបាលរាជធានីលើការងាររដ្ឋបាល ការងារផ្តល់សេវារដ្ឋបាលនៅ អង្គភាពច្រកចេញចូលតែមួយ ការងារស្ថិតិ និងអត្រានុកូលដ្ឋាន ការងារព័ត៌មាន ការងារលេខាធិការក្រុមប្រឹក្សា និងការងារបច្ចេកវិទ្យាព័ត៌មាន និងកាមេរ៉ាសុវត្ថិភាពក្នុងរាជធានី។

អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារហិរញ្ញវត្ថុ កិច្ចការធនាគារ រតនាគារ ពន្ធដារ គយ និងរដ្ឋាករ ការងារលទ្ធកម្មសាធារណៈ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
អភិបាលរង ទទួលជួយអភិបាលរាជធានីលើ ការងារសាធារណការ និងដឹកជញ្ជូន ការងារថែទាំស្ថានីយបូមទឹក និងការងាររៀបចំស្ថាបនាកែលម្អប្រព័ន្ធរំដោះទឹក ការងារគ្រប់គ្រងរថយន្តកែច្នៃ និងការងាររបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានី ការគ្រប់គ្រងការដឹកជញ្ជូនរ៉ែ ខ្សាច់ឆ្លងកាត់ផ្លូវសាធារណៈ និងស្ពាន។
អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារនគរូបនីយកម្ម ការងារសោភ័ណភាព ការងារគ្រប់គ្រង និងសិក្សាប្លង់គោល ប្លង់ប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញ ការងារគ្រប់គ្រង និងអភិរក្សសំណង់ បេតិកភ័ណ្ឌ ការងារគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទ និងការងារចុះបញ្ជីដីធ្លី។

អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ កិច្ចការពន្ធនាគារ ការងារសមាគម អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ និងកិច្ចការ សិទ្ធិមនុស្ស ការសម្របសម្រួលដោះស្រាយវិវាទមូលដ្ឋាន និងបណ្ដឹងផ្សេងៗ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការងារដោះស្រាយផលប៉ះពាល់ផ្សេងៗ។
អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារផ្សព្វផ្សាយពាណិជ្ជកម្ម ការងារវិស័យសុខាភិបាល ការងារសេដ្ឋកិច្ច ការងារពាណិជ្ជកម្ម អាជីវកម្ម ការងាររ៉ែ និងថាមពល ការងារឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ការងារប្រៃសណីយ៍ និងទូរគមនាគមន៍ និងការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។
អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគរបស់រដ្ឋបាលរាជធានីភ្នំពេញ ការងារគាំទ្រសមត្ថភាពដល់រដ្ឋបាលខណ្ឌ សង្កាត់ ការងារវិនិយោគឯកជន និងការងារសេវាសង្គម ការងារគ្រប់គ្រងសហគមន៍អ្នកក្រីក្រ ការងារស្តារនីតិសម្បទា និងការងារសង្គមកិច្ច ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។
អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារទេសចរណ៍ ការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម សំណល់រឹង សំណល់រាវ ការងារគ្រប់គ្រងទីលានចាក់សំរាម។
អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស កិច្ចការមុខងារសាធារណៈ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារអប់រំ យុវជន និងកីឡា។
អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារទំនាក់ទំនងសាធារណៈ ការងារពិធីការ ការងាររៀបចំកម្មវិធី ឬព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានាក្នុងរាជធានីភ្នំពេញ ការងារទីក្រុងសម្ព័ន្ធមេត្រី សមាគម និងបណ្តាអភិបាលក្រុងនៃប្រទេសនានា ការងារអភិវឌ្ឍទីក្រុងវៃឆ្លាត (Smart City) និងទីក្រុងបៃតង ការងារគ្រប់គ្រងគ្រោះមហន្តរាយ ការងារកិច្ចការនារី និងលើកកម្ពស់យេនឌ័រ ការងារវប្បធម៌ និងវិចិត្រសិល្បៈ ការងារធម្មការ និងសាសនា។

សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានសម្រេចបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ដល់ ១១នាក់ និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដល់ចំនួន៧នាក់។ សម្រាប់រាជធានីភ្នំពេញ អភិបាលរងទាំង១០រូបខាងលើ គឺជាសេនាធិការផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ទាំងទទួលខុសត្រូវលើការងារស្នូលទាំង១០ និងកិច្ចការផ្សេងៗទៀតតាមការប្រគល់ពីអភិបាល៕

អត្ថបទដែលជាប់ទាក់ទង