**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ

ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ដែលជាសមាភាពនៃគណៈកម្មការនេះ។

យោងតាមបទអន្ដរាគមន៍របស់ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងលោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានរំលេចនូវសមិទ្ធផលពាក់ព័ន្ធនឹងភូមិគំរូ និងសហគមន៍ជនជាតិដើមភាគតិច ដោយគិតត្រឹមឆ្នាំ២០២៤ ក្រសួងបានទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រភូមិគំរូចំនួន ៣០ភូមិ, បាននិងកំពុងអនុវត្តគម្រោងភូមិគំរូ “ភូមិសន្តិភាព” ចំនួន ៣៤ភូមិ, និងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២០៣សហគមន៍ លើសពីនេះទៀត ក្រសួងក៏បានជ្រើសរើសភូមិគន្លឹះចំនួន ៥០ភូមិ ផ្សេងទៀត នៅទូទាំង ២៥រាជធានី-ខេត្ត ដើម្បីអភិវឌ្ឍឱ្យក្លាយជាភូមិគំរូ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍លទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ឯកឧត្ដមរដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ដែលជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ឈានទៅសម្រេចនូវចក្ខុវិស័យក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” សំដៅធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងមានសុខុមមាលភាពកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍គន្លឹះចំនួន ៧ចំណុច ដូចខាងក្រោម ៖
ទី១. ត្រូវខិតខំអនុវត្តនូវទិសដៅការងារដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងឆ្នាំ២០២៥
ទី២.ត្រូវបន្តគាំទ្រការងារអភិវឌ្ឍន៍ភូមិគំរូមានស្រាប់ទាំង ៣០ភូមិ និងបន្តខិតខំអភិវឌ្ឍគម្រោងភូមិគំរូចំនួន ៣៤ផ្សេងទៀត ឱ្យក្លាយជាភូមិគំរូ
ទី៣. ត្រូវបន្តចុះពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូទាំង ៥០ភូមិ ដែលស្ថិតនៅក្នុងទីទាំងភូមិសាស្រ្តទាំង២៥រាជធានី-ខេត្ត ឱ្យមានសុក្រឹតភាព
ទី៤. ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹង និងអភិវឌ្ឍសមត្ថភាព ជូនដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) និងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ដោយយកចិត្តទុកដាក់លើជំនាញបំណិនជីវិត, ចំណេះដឹងអំពីវិធីសាស្ដ្រការពារ, សង្គ្រោះបឋមទប់ទល់នឹងហានិភ័យផ្សេងៗ ជាពិសេសត្រូវបញ្ចូលមេរៀនអប់រំសីលធម៌នៃការរស់នៅក្នុងសង្គមប្រកបដោយសេចក្ដីថ្លៃថ្នូរ ឱ្យមានសន្ដិភាពក្នុងចិត្តគំនិត
ទី៥. បន្តជំរុញការចុះវាយតម្លៃដើម្បីចុះបញ្ជីកំណត់អត្តសញ្ញាណ និងចេញលិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច ដោយប្រកាន់យកនូវអភិក្រម អភិវឌ្ឍន៍ ដើរទន្ទឹមនឹងការអភិរក្ស
ទី៦. បន្តសហការជាមួយក្រុមការងារអន្ដរក្រសួង ត្រី -វិស័យ (កសិកម្ម, ធនធានទឹក, ជនបទ) ដើម្បីចុះកំណត់ទីតាំងសហគមន៍គោលដៅ ឱ្យមានភាពស្របគ្នារវាង សហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
ទី៧. បន្ដបង្កើនកិច្ចសហប្រតិបត្តិការ និងកៀរគរថវិកា ជាមួយដៃគូអភិវឌ្ឍន៍, NGOs វិស័យឯកជន, សប្បុរសជន និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញការងារអភិវឌ្ឍន៍ភូមិគំរូ និងសហគមន៍ជនជាតិដើមភាគតិច ព្រមទាំងរៀបចំឱ្យមានការចងសម្ព័ន្ធភាពភូមិគំរូជាមួយភូមិគំរូនៃប្រទេសនានាផងដែរ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង