**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»

រថយន្ត Cybertruck របស់ Tesla ផ្ទុះឆេះបង្កជាអណ្តាតភ្លើង នៅក្រៅសណ្ឋាគារត្រាំឡាសវេហ្គាស បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស ៧នាក់

វ៉ាស៊ីតោន៖ រថយន្តម៉ាក Cybertruck របស់ក្រុមហ៊ុន Tesla បានផ្ទុះឆេះ បង្កជាអណ្តាតភ្លើងនៅខាងក្រៅសណ្ឋាគារត្រាំឡាសវេហ្គាស (Trump Hotel Las Vegas) កាលពីថ្ងៃពុធទី១ ខែមករាឆ្នាំ២០២៥ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសយ៉ាងតិច ៧ នាក់ផ្សេងទៀត ហើយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស៊ើបអង្កេតករណីនេះ។

វីដេអូដែលថតដោយសាក្សីនៅខាងក្នុង និងខាងក្រៅសណ្ឋាគារបានបង្ហាញពីរថយន្តកំពុងផ្ទុះ និងអណ្តាតភ្លើងឆាបឆេះចេញពីវា។ ឧបទ្ទវហេតុនេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីបុរសម្នាក់បានបើកឡាន បំបុកចូលទៅក្នុងក្រុមមនុស្សដែលកំពុងប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មីនៅទីក្រុងញូវអ័រលៀន (New Orleans) ដោយបានសម្លាប់មនុស្ស១៥ នាក់ និង៣០ នាក់រងរបួស។ លោក ខេវិន ម៉ាកម៉ាហ៊ីល (Kevin McMahill) នាយកដ្ឋានប៉ូលិសក្រុងឡាសវេហ្គាស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖«ជាការពិតណាស់រថយន្តនោះគឺ Cybertruck ហើយនៅមុខសណ្ឋាគាររបស់លោក ត្រាំ។ មានសំណួរជាច្រើនដែលយើងត្រូវឆ្លើយ»។ លោក ម៉ាកម៉ាហ៊ីល បាននិយាយថា មនុស្សម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្ត Cybertruck ម៉ូដែលឆ្នាំ២០២៤ ហើយមនុស្ស៧ នាក់បានរងរបួសស្រាលពីការផ្ទុះនេះ។ ករណីនេះកំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ថា​ជា​អំពើ​ភេរវកម្ម​ឬយ៉ាងណា។ អ្នក​រង​របួស​ពីរ​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដោយ​របួស​ស្រាល។ ភ្ញៀវនៅក្នុងសណ្ឋាគារត្រូវ​បាន​ជម្លៀស​ចេញ​បន្ទាប់​ពី​ឧបទ្ទវហេតុ​នេះ ហើយ​ភ្ញៀវ​ភាគ​ច្រើន​ត្រូវ​បាន​ផ្លាស់​ទៅ​សណ្ឋាគារ​ផ្សេង​ទៀត។

លោក អេឡុន ម៉ាស (Elon Musk) នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងជាទីប្រឹក្សារបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បាននិយាយថា ការផ្ទុះនេះគឺមិនមែនកើតឡើងដោយសាររថយន្ត Cybertruck ផ្ទាល់នោះទេ។ លោក ម៉ាស បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X ថា៖«ឥឡូវនេះយើងបានបញ្ជាក់ថាការផ្ទុះនេះគឺបណ្តាលមកពីកាំជ្រួចដ៏ធំបំផុត និង/ឬគ្រាប់បែកដែលដាក់នៅលើ Cybertruck ហើយមិនការផ្ទុះមិនមែនបង្កឡើងដោយរថយន្តផ្ទាល់នោះទេ»។

ភ្នាក់ងារពិសេសរបស់ FBI លោក ជេរ៉េមី ឆ្វាត (Jeremy Schwartz) បានប្រាប់អ្នកយកព័ត៌មានថា វាមិនទាន់ច្បាស់ថាតើការបំផ្ទុះនេះជាអំពើភេរវកម្មឬយ៉ាងណានោះទេ។ លោកបានបន្ថែមថា FBI បានកំណត់អត្តសញ្ញាណបុគ្គលដែលបើករថយន្តដែលបានជួលនៅក្នុងរដ្ឋខូឡូរ៉ាដូ ប៉ុន្តែមិនទាន់អាចបង្ហាញអត្តសញ្ញាណអ្នកបើកបរជាសាធារណៈនោះទេ។ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បាននិយាយកាលពីថ្ងៃពុធថា ក្រុមមន្ត្រីអនុវត្តច្បាប់កំពុងស៊ើបអង្កេតថាតើការវាយប្រហារនៅទីក្រុងញូវអ័រលៀន និងការផ្ទុះនៃរថយន្ត Cybertruck មានទំនាក់ទំនងគ្នាដែរឬទេ?

សណ្ឋាគារត្រាំអន្តរជាតិនៅក្រុងឡាសវេហ្គាសគឺជាផ្នែកមួយនៃអង្គការត្រាំដែលជាក្រុមហ៊ុនរបស់ប្រធានាធិបតីជាប់ឆ្នោត ដែលនឹងត្រលប់ទៅសេតវិមាននៅថ្ងៃទី ២០ ខែមករា។  

អត្ថបទដែលជាប់ទាក់ទង