**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

ចិនបង្ហាញគំរូរថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងជំនាន់ក្រោយរបស់ខ្លួន

ប៉េកាំង៖ ចិនបានបង្ហាញគំរូនៃរថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងជំនាន់ក្រោយរបស់ខ្លួន ជាមួយនឹងល្បឿនសាកល្បង៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវ៉ាដាច់រថភ្លើងល្បឿនលឿនរបស់ខ្លួនបច្ចុប្បន្ន ដែលស្ថិតក្នុងចំណោមរថភ្លើងលឿនបំផុតនៅលើពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើគណនី WeChat ផ្លូវការរបស់ខ្លួន ក្រុមហ៊ុន China State Railway Group បានណែនាំរថភ្លើងល្បឿនលឿន CR450 មានល្បឿនប្រតិបត្តិការពាណិជ្ជកម្មអតិបរមា៤០០គីឡូម៉ែត្រក្នុងមួយម៉ោង។

China Railway បានលើកឡើងថា៖«ការបង្ហាញខ្លួនជាផ្លូវការនៃរថភ្លើងល្បឿនលឿនបំផុតរបស់ពិភពលោក គឺជារបកគំហើញដ៏សំខាន់នៅក្នុងគម្រោង CR450 ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៨ ហើយនឹងពង្រឹង និងពង្រីកបន្ថែមទៀតនូវមហិច្ឆតាផ្លូវរថភ្លើងល្បឿនលឿនជាសកលរបស់ប្រទេសចិន»។

មហាយក្សចិន មាន រថភ្លើង ល្បឿន លឿន ពាណិជ្ជកម្ម មួយ ចំនួន រួច ទៅ ហើយ នៅ ក្នុង ពិភពលោក ដូចជា Shanghai maglev តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ Pudong ទីក្រុងសៀងហៃ ទៅកាន់ទីក្រុងសៀងហៃ ដំណើរការក្នុងល្បឿនអតិបរមា៤៣០គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឱ្យវាក្លាយជាសេវាកម្មរថភ្លើងពាណិជ្ជកម្មលឿនបំផុតក្នុងពិភពលោក។

រថភ្លើងល្បឿនលឿនផ្សេងទៀតរបស់ចិន ដែលតភ្ជាប់ទីក្រុងធំៗដូចជារថភ្លើង CR Fuxing និងរថភ្លើង CR Harmony ឈានដល់ល្បឿនប្រតិបត្តិការកំពូល ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមជម្រាបថា រថភ្លើង Shinkansen ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន អាចធ្វើដំណើរក្នុងល្បឿនរហូតដល់៣២០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថភ្លើងល្បឿនលឿនអឺរ៉ុបដូចជារថភ្លើង ICE 3 នៅប្រទេសអាល្លឺម៉ង់មានល្បឿនអតិបរមា៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ស្រដៀងទៅនឹងរថភ្លើងរបស់ចិនដែរ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានសរសើរគំរូចុងក្រោយបំផុតរបស់ China Railway ថា បានឈានចូលយុគសម័យថ្មីនៃផ្លូវរថភ្លើងល្បឿនលឿន។

គេហទំព័ររដ្ឋរបស់ China Daily បានរាយរាប់ថា៖«សមិទ្ធផលនេះធ្វើឱ្យវាក្លាយជារថភ្លើងល្បឿនលឿនបំផុតក្នុងពិភពលោក នៅពេលដែលវាចូលបម្រើសេវាកម្មពាណិជ្ជកម្ម លើសពី CR400 បច្ចុប្បន្នរបស់ប្រទេសចិន ដែលដំណើរការក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង»។

របាយការណ៍របស់ China Daily បានឱ្យដឹងថា គម្រោងនេះពាក់ព័ន្ធនឹងការសាកល្បងជាង២០០ថ្ងៃ ជាមួយនឹងចម្ងាយសាកល្បងដែលលើសពី២សែនគីឡូម៉ែត្រ។ ជាមួយនឹងរថភ្លើងល្បឿនលឿន CR450 ការធ្វើដំណើរនឹងកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់អ្នកដំណើរ។ ក្រុមហ៊ុនបានបន្ថែមថា ការធ្វើឱ្យប្រសើរឡើង ក៏ត្រូវបានធ្វើឡើងលើការបើកបរ និងការគ្រប់គ្រង ក៏ដូចជាការត្រួតពិនិត្យសុវត្ថិភាព និងសេវាកម្មអ្នកដំណើរផងដែរ។

ម៉ូដែលថ្មីនេះ ក៏នឹងមានចម្ងាយហ្វ្រាំងខ្លីជាងមុន និងស្ថិរភាពប្រតិបត្តិការកាន់តែប្រសើរ ក៏ដូចជាកន្លែងដាក់អីវ៉ាន់ធំជាងមុន។ China Railway បានលើកឡើងថា គម្រោង CR450 គឺជាការបង្ហាញដ៏ទូលំទូលាយនៃការច្នៃប្រឌិតបច្ចេកវិទ្យារបស់ប្រទេសចិន និងភាពខ្លាំងនៃការផលិតឧបករណ៍កម្រិតខ្ពស់ ហើយត្រូវបានគេរំពឹងថា នឹងមានប្រសិទ្ធភាពជាង និងទម្ងន់ស្រាលជាងមុនផងដែរ។

មហិច្ឆតាផ្លូវដែកល្បឿនលឿនរបស់ចិននៅតែបន្ត ដោយមានផែនការសាងសង់បណ្តាញតាមរយៈប្រទេសជិតខាងអាស៊ីអាគ្នេយ៍ដូចជាប្រទេសថៃ និងវៀតណាម កំពុងទទួលបានសន្ទុះ។ នៅឆ្នាំ២០២១ បណ្តាញផ្លូវដែកពាក់កណ្តាលល្បឿនលឿនឡាវ-ចិនត្រូវបានដាក់ឱ្យដំណើរការដោយភ្ជាប់ទីក្រុងគុនមីងក្នុងខេត្តយូណានភាគខាងត្បូងទៅរដ្ឋធានីវៀងចន្ទន៍របស់ឡាវ។ រដ្ឋធានីប៉េកាំង បានបន្តផែនការជាយូរមកហើយក្នុងការកសាងបណ្តាញផ្លូវដែក ដែលនឹងតភ្ជាប់ទីក្រុងគុនមីងទៅកាន់ប្រទេសសិង្ហបុរី ដោយរត់កាត់ប្រទេសឡាវ ថៃ និងម៉ាឡេស៊ី ដោយមានបណ្តាញផ្លូវដែកនៅវៀតណាម និងកម្ពុជា។ យក្សសេដ្ឋកិច្ចលំដាប់ទី២លើពិភពលោកនេះ នឹងពង្រីកបណ្តាញផ្លូវដែករបស់ខ្លួនដល់២០០ ០០០គីឡូម៉ែត្រនៅឆ្នាំ២០៣៥ ក្នុងនោះ៧០០០០គីឡូម៉ែត្រនឹងមានល្បឿនលឿន៕

អត្ថបទដែលជាប់ទាក់ទង