**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន

អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ

ភ្នំពេញ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលេីកឡេីងថា ពិតមែនថារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា “ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ដែលត្រូវបាន ប្រជាពលរដ្ឋភាគច្រើនគោរព និងប្រតិបត្តិមែន ប៉ុន្តែរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដល់សេរីភាព ខាងជំនឿ និងការប្រតិបត្តិ ខាងផ្លូវសាសនា ក្នុងលក្ខ័ខ័ណ្ឌ មិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត។

ឯកឧត្ដម អ៊ុំ រាត្រី បានលើកឡើងបែបនេះក្នុងឱកាសអញ្ជេីញជាអធិបតីភាព ក្នុងពិធីបើកមហោស្រពណូអែល នៃក្តីស្រលាញ់ នៅភ្នំខ្លាកូនថ្មី នារាត្រីថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា សេរីភាពខាងជំនឿសាសនា គឺពិតជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសាសនាដទៃទៀតពិតប្រាកដមែន មិនថាឡើយ ព្រះពុទ្ធសាសនា ឬឥស្លាមសាសនា ឬគ្រីស្ទសាសនា ឬសាសនាដទៃទៀតឡើយ ពោលគឺប្រជាពលរដ្ឋមានសេរីភាពពេញទីខាងជំនឿសាសនា ដែលខ្លួនពេញចិត្ត ដោយគ្មានពលរដ្ឋណាម្នាក់ត្រូវបានគេចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ផ្តើមចេញពីបរិបទនេះ គឺស្មារតីរួមសាមគ្គីគ្នា ចេះយោគយល់គ្នា អធ្យាស្រ័យគ្នា និងគោរពគ្នាទៅវិញទៅមកដែលជាមូលដ្ឋានគ្រឹះ នៃវប្បធម៌សន្តិភាពដូចមានបញ្ញត្តិក្នុងគោលលទ្ធិជំនឿ និងវិន័យសាសនានីមួយៗ ដោយប្រកាន់ខ្ជាប់នូវគោលជំនឿសាសនារៀងៗខ្លួន ដែលជាមាគ៌ានៃសច្ចធម៌របស់សាសនានីមួយៗ ដើម្បីដឹកនាំបរិស័ទនៃសាសនារបស់ខ្លួនឱ្យទទួលបាននូវសេចក្តីសុខស្ងប់ និងសុភមង្គលក៏ដូចជាធ្វើឱ្យសង្គមមានសន្តិភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គមបានល្អ ហើយធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍ និងរីកចម្រើន ជឿនលឿនដូចបណ្តាប្រទេសនានាក្នុងពិភពលោក។

គួរបញ្ជាក់ថា ទូទាំងខេត្តបន្ទាយមានជ័យមានក្រុមជំនុំ ប្រមាណ ១៧៧កន្លែង មានសមាជិកប្រមាណជិត ៤,៤៨៨នាក់ ស្រី ២,៦៥១នាក់ និងអង្គការ សមាគមន៍ ជាង២០កន្លែង ជាពិសេសគ្រីស្ទបរិស័ទបានចូលរួមចំណែកជាច្រើនជាមួយ រដ្ឋបាលខេត្តដូចជា៖ ផ្នែកអប់រំ ផ្នែកសុខភាព អនាម័យ ទឹកស្អាត គម្រោងប្រភពទឹកនៃក្តី សង្ឃឹម ផ្នែកកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងផ្នែកមនុស្សធម៌ជាដេីម ៕

អត្ថបទដែលជាប់ទាក់ទង