**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់

ភ្នំពេញ៖ ស្ថាប័នប្រឆាំងអំពើជួញដូរមនុស្ស នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស។

ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា ឡាវ វៀតណាម ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្ស មានប្រសាសន៍ថា បទល្មើសជួញដូរមនុស្ស រួមទាំងការធ្វើចំណាកស្រុកមិនស្របច្បាប់ ពលកម្មដោយបង្ខំ និងការបង្ខំប្រព្រឹត្តបទល្មើស នៅតែជាបញ្ហាប្រឈមសំខាន់ មានលក្ខណៈស្មុគស្មាញ និងត្រូវការយកចិត្តទុកដាក់បន្ថែម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកជំទាវបានបន្តថា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋទន់ខ្សោយ ដោយមានជីវភាពខ្វះខាត ខ្វះព័ត៌មានគ្រប់គ្រាន់ រួមទាំងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងភាសាមានកម្រិត ខ្វះការយល់ដឹងពីល្បិចកល នៃជនល្មើស និងហានិភ័យ ក្នុងការជ្រើសរើសការងារ ដែលអាចទុកចិត្តបាន ដូច្នេះបានធ្វើឱ្យកើនឡើងការធ្វើចំណាកស្រុក ស្វែងរកការងារ នៅបរទេសប្រថុយប្រថាន។

លោកជំទាវ ជូ ប៊ុនអេង បានបន្ថែមថា និន្នាការថ្មីៗ បរិវត្តកម្មនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការប្រែប្រួល នៃស្ថិរភាពសេដ្ឋកិច្ច នយោបាយសាកលលោក កិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងព្រំដែនរួមគ្នានៅមានកម្រិត ធ្វើឱ្យជនល្មើសឆ្លៀតឱកាស ក្នុងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើប្រតិបត្តិការឆបោកជ្រើសរើសការងារខុសច្បាប់ និងបង្ខំឱ្យប្រព្រឹត្តបទល្មើស ធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀត សម្រាប់អាជ្ញាធរមានសមត្ថកិច្ច ដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សន្តិសុខក្នុងតំបន់ និងសាកលលោក ហេតុដូចនេះទើបប្រទេសទាំងបី ចាំបាច់បង្កើតឱ្យមានកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង។

គួរបញ្ជាក់ថា គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ រួមមាន៖ ទី១. សិក្សាអំពីស្ថានភាព នៃភាពងាយរងគ្រោះរបស់ជនទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែននៃប្រទេសទាំងបី, ទី២. ពិនិត្យមើលយន្តការឆ្លើយតបរបស់រដ្ឋាភិបាល នៃប្រទេសទាំងបី, ទី៣. ស្វែងរកដំណោះស្រាយរួមត្រីភាគី ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការគ្រប់គ្រងព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទី៤. បង្កើតយន្តការត្រីភាគីរួម រៀបចំកិច្ចប្រជុំទៀងទាត់ ដើម្បីធានាការចែករំលែកព័ត៌មាន និងកិច្ចសហការបន្ត។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង និងជាសមាជិកនៃស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម រួមមាន ក្រសួងមហាផ្ទៃ/សន្តិសុខសង្គម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្រសួងកិច្ចការនារី សហព័ន្ធនារី/សមាគមនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងអប់រំយុវជននិងកីឡា តំណាងស្ថានទូតប្រចាំកម្ពុជា អាជ្ញាធរពាក់ព័ន្ធ តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៃប្រទេសទាំងបី ក៏ដូចជាអង្គការជាតិ និងអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង