**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន

វ៉ាស៉ីនតោន៖ នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នូវកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន ក្រោមយន្តការ USAI សម្រាប់អ៊ុយក្រែន។

កញ្ចប់ជំនួយខាងលើ រួមមានដូចជាមីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស និងគ្រាប់សម្រាប់ប្រព័ន្ធកាំភ្លើងធំ និងប្រព័ន្ធបាញ់ផ្លោង ប៉ុន្តែព័ត៌មានលម្អិតជាងនេះ នឹងត្រូវដឹងច្បាស់ នៅពេលកញ្ចប់នោះ ត្រូវបានប្រកាសក្នុងពេលប៉ុន្មានថ្ងៃទៀត ខណៈវានឹងមានទំហំខ្ទង់ ១.២ពាន់លានដុល្លារ។

នៅក្រោមយន្តការ USAI សព្វាវុធនិងបរិក្ខារយោធា ត្រូវបានទិញពីឧស្សាហកម្មការពារជាតិ ឬដៃគូផ្សេងៗ ជាជាងយកចេញមកពីស្តុកយោធារបស់អាមេរិកផ្ទាល់ ដែលប្រការនេះមានន័យថា វាអាចនឹងប្រើពេលវេលារាប់ខែ ឬឆ្នាំ ទើបរបស់ទាំងនោះ ទៅដល់សមរភូមិ។

កញ្ចប់ជំនួយ USAI ខាងលើ អាចស្ថិតក្នុងចំណោមវិធានការចុងក្រោយ ដែលសហរដ្ឋអាមេរិកធ្វើឡើង ដើម្បីផ្តល់ការគាំទ្រយោធា ដោយផ្ទាល់ ដល់អ៊ុយក្រែន ខណៈទីក្រុងកៀវកំពុងត្រៀមខ្លួន សម្រាប់ការវិលត្រឡប់មកវិញ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលមិនសូវជឿជាក់ចំពោះការផ្តល់ជំនួយយោធា ហើយបានប្តេជ្ញាថា នឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ក្នុងពេល ត្រឹម២៤ម៉ោង ក្រោយចូលកាន់អំណាច នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ។

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិក បានប្តេជ្ញាថវិកាសរុប១៧៥ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយ សម្រាប់ អ៊ុយក្រែន ក្នុងនោះប្រហែល៦១.៤ពាន់លានដុល្លារ គឺជាជំនួយផ្នែកយោធា។ ប្រមាណជាពាក់កណ្តាល នៃជំនួយយោធានោះ គឺបានមកពីយន្តការ USAI ហើយប៉ុន្មានទៀត បានមកពីស្តុកយោធាអាមេរិកផ្ទាល់ តាមរយៈការប្រើប្រាស់អំណាចពិសេសប្រធានាធិបតី ហៅថា PDA៕

អត្ថបទដែលជាប់ទាក់ទង