ក្រសួងការបរទសកម្ពុជា៖ សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅកូរ៉េ គឺជាបញ្ហាផ្ទៃក្នុង មិនមានផលប៉ះពាល់អ្វីដល់ទំនាក់ទំនងកម្ពុជា-កូរ៉េ ឡើយ

ភ្នំពេញ៖ ឆ្លើយតបនឹងការសាកសួររបស់ប្រព័ន្ធឃោសនា អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ សូមធ្វើការគូសបញ្ជាក់ថា សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅ សាធារណរដ្ឋកូរ៉េ គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់សាធារណរដ្ឋកូរ៉េ។
ការវិវឌ្ឍនេះមិនមានផលប៉ះពាល់អ្វីដល់ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឡើយ៕

