ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ទទួលជួបពិភាក្សាការងារជាមួយ ភ្នាក់ងារពិសេសការិយាល័យស៊ើបអង្កេតបទឧក្រឹដ្ឋកងទ័ពជើងទឹកសឹង្ហបុរី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបសំណេះសំណាល សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក វីលៀន ចនសិន (William Johnson) ភ្នាក់ងារពិសេសការិយាល័យស៊ើបអង្កេតបទឧក្រឹដ្ឋកងទ័ពជើងទឹក នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក មូលដ្ឋានប្រទេសសឹង្ហបុរី របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក និងសហការី។
ក្នុងនោះដែរ លោក វីលៀន ចនសិន (William Johnson) បានថ្លែងអំណរគុណដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចូលរួមសហការយ៉ាងល្អនិងជិតស្និត ក្នុងការត្រៀមកម្លាំងដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូននាវាកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ UUS SAVANNAH ដែលនឹងចូលចតនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២០ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខនេះ ៕

