**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ

សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ។
ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោក Xi Jinping បានសង្ខេបការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ វិភាគស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិងចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៥។
អង្គប្រជុំបានកត់សម្គាល់ថា ដំណើរអភិវឌ្ឍន៍ក្នុងឆ្នាំនេះមិនធម្មតាទេ ដោយទទួលបានសមិទ្ធផលជាផ្លែផ្កា។
កិច្ចប្រជុំបានលើកឡើងថា ឆ្នាំ២០២៥ត្រូវតែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព រក្សាស្ថិរភាពជាទូទៅនៃឱកាសការងារនិងតម្លៃទំនិញ រក្សាសមតុល្យនៃការទូទាត់អន្តរជាតិ និងជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជននិងកំណើនសេដ្ឋកិច្ចស្របគ្នា។
កិច្ចប្រជុំបានកំណត់ថា ឆ្នាំ ២០២៥ ត្រូវតែបំពេញភារកិច្ចសំខាន់ៗដូចខាងក្រោមឱ្យបានល្អ៖ ទី១ ផ្តោតសំខាន់លើការបង្កើនការប្រើប្រាស់ បង្កើនប្រសិទ្ធភាពនៃការវិនិយោគ និងពង្រីកតម្រូវការក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ។ ទី ២ ត្រូវប្រើប្រាស់ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីជំរុញការអភិវឌ្ឍនៃកម្លាំងផលិតកម្មគុណភាពថ្មី និងកសាងប្រព័ន្ធឧស្សាហកម្មទំនើប។ ទី៣ ត្រូវដើរតួនាទីដឹកនាំនៃកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច និងជំរុញការអនុវត្តវិធានការកំណែទម្រង់ជានិមិត្តសញ្ញាទទួលបានប្រសិទ្ធភាព។ ទី៤ គឺពង្រីកការបើកទូលាយជាមួយក្រៅប្រទេសក្នុងកម្រិតខ្ពស់ និងលំនឹងពាណិជ្ជកម្មជាមួយបរទេស និងការវិនិយោគពីបរទេស។ ទី៥ ទប់ស្កាត់និងដោះស្រាយហានិភ័យក្នុងវិស័យសំខាន់ៗប្រកបដោយប្រសិទ្ធភាព។ ទី៦ សម្របសម្រួលនិងជំរុញនគរូបនីយកម្មបែបថ្មី និងការស្តារការអភិវឌ្ឍនៃជនបទដោយគ្រប់ជ្រុងជ្រោយ និងជំរុញការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងទីក្រុង និងជនបទ។ ទី៧ បង្កើនការអនុវត្តយុទ្ធសាស្ត្រក្នុងតំបន់ និងបង្កើនភាពរស់រវើកនៃការអភិវឌ្ឍក្នុងតំបន់។ ទី៨ សម្របសម្រួលដើម្បីជំរុញការកាត់បន្ថយកាបូន កាត់បន្ថយការបំពុល ពង្រីកភាពបៃតង និងពន្លឿនការផ្លាស់ប្តូរបៃតងដោយគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទី៩ បង្កើនការធានានិងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង