**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឧទ្យានជាតិមួយនៅភាគខាងជើងប្រទេសថៃ ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីដំរីព្រៃបានព្រេចសម្លាប់ស្ត្រីជនជាតិថៃម្នាក់

ថៃ៖ ការវាយប្រហារដោយសត្វដំរីដ៏សាហាវកាលពីថ្ងៃពុធ គឺជាលើកទីមួយនៅឧទ្យានជាតិ ភូក្រៈឌឹង Phu Kradueng ក្នុងខេត្តលើយ Loei ភាគឦសាន ដែលត្រូវធ្វើដំណើរប្រហែល៨ម៉ោងពីរាជធានីបាងកក។ មន្ត្រីប៉ូលិសក្នុងតំបន់បញ្ជាក់ថា៖«នេះគឺជាឧបទ្ទវហេតុដែលត្រូវបានកត់ត្រាជាលើកដំបូង នៃការវាយប្រហារដោយដំរី មកលើអ្នកទេសចរនៅក្នុងតំបន់នេះ»។

នៅក្នុងការបង្ហោះហ្វេសប៊ុក កាលពីយប់ថ្ងៃព្រហស្បតិ៍ ឧទ្យានជាតិបានប្រកាសថា ដំរីព្រៃត្រូវបានគេប្រទះឃើញនៅលើផ្លូវដែលភ្ញៀវទេសចរប្រើប្រាស់ ហើយវាត្រូវបានបិទជាបណ្តោះអាសន្ននូវរាល់កន្លែងទេសចរណ៍ និងជំរំនៅក្នុងឧទ្យានដើម្បីសុវត្ថិភាព និងដើម្បីការពារការខូចខាតដែលអាចកើតមានចំពោះទ្រព្យសម្បត្តិ។

ជនរងគ្រោះមានឈ្មោះ ជីរ៉ានុន (Jeeranun) មកពីខេត្តស្ទឹងជ្រៅ កម្ពុជាលើ (ថៃហៅឆាក់ឈៀងសៅ) ភាគខាងកើតរាជធានីបាងកក។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជីរ៉ានុន កំពុងដើរលេងជាមួយមិត្តភក្ដិនៅលើផ្លូវលំឆ្ពោះទៅទឹកជ្រោះផែនភពម៉ៃ Phen Phop Mai ពីកន្លែងបោះជំរំរបស់នាង។ សារព័ត៌មាន Pattaya Mail បានរាយការណ៍ថា ដំរីនេះបានវាយប្រហារស្ត្រីនោះពីរដង។

អ្នកទស្សនាបានជូនដំណឹងដល់មន្ត្រីអនុរក្សឧទ្យានអំពីការវាយប្រហារនៅម៉ោងប្រហែល៩:៤៧នាទីព្រឹកថ្ងៃពុធ ហើយមន្ត្រីអនុរក្សបានរកឃើញ ជីរ៉ានុន ស្លាប់នៅពេលពួកគេមកដល់។ មន្ត្រីឧទ្យានបញ្ជាក់ថា ការវាយប្រហារបានកើតឡើងនៅក្នុងតំបន់មួយដែលដំរីព្រៃតែងតែស្វែងរកអាហារ។ ពួកគេ​បាន​និយាយ​ថា មាន​សញ្ញា​ព្រមាន​ជាច្រើន​ដែល​ណែនាំ​ឱ្យ​ប្រជាជន​នៅ​ឆ្ងាយ​ពី​តំបន់​នោះ។

ក្រោយកើតហេតុ នាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ (DNP) បានអនុវត្តពិធីសារសុវត្ថិភាពមួយចំនួន រួមទាំងការបិទផ្លូវទាំងអស់ដែលប្រទះឃើញដំរីព្រៃ និងការដាក់ពង្រាយអនុរក្សបន្ថែម។ ឧទ្យាននេះ នឹងបើកឡើងវិញនៅពេលស្ថានភាពត្រឡប់មកធម្មតាវិញ ហើយការជូនដំណឹងជាមុននឹងត្រូវបានផ្តល់ឱ្យនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ នាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិបានសម្របសម្រួលជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងបសុព្យាបាលសត្វព្រៃ ដើម្បីស៊ើបអង្កេតស្ថានភាពរបស់សត្វដំរីព្រៃ (ដែលបានសម្លាប់ស្ត្រីទេសចរ) ខណៈជាធម្មតាដំរីមិនដើរនៅពេលថ្ងៃទេ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ ភ្ញៀវទេសចរជាង៧០០នាក់ត្រូវបានប្រាប់ឱ្យចាកចេញពីភ្នំនៅថ្ងៃព្រហស្បតិ៍។ ឧទ្យានជាតិភូក្រៈឌឹង មានប្រជាប្រិយភាពពីភ្ញៀវទេសចរក្នុងស្រុក ដោយសារតំបន់ខ្ពង់រាប និងអាកាសធាតុត្រជាក់។ តំបន់ក្បែរទឹកជ្រោះ ផែនភពម៉ៃ មានភាពល្បីល្បាញដោយសារស្លឹកឈើក្រហម និងជាកន្លែងសម្រាប់ភ្ញៀវទេសចរចូលចិត្តថតរូបនៅទីនោះ។

ឧទ្យាននេះបានបើកសម្រាប់ទេសចរណ៍តាមរដូវកាលត្រឹមតែជាងពីរខែក្នុងឆ្នាំនេះប៉ុណ្ណោះ។ វាត្រូវបានបើកនៅថ្ងៃទី១ ខែតុលា ហើយដើមឡើយគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ផ្លូវឡើងភ្នំដែលនាំទៅដល់កំពូលភ្នំត្រូវបានបិទជារៀងរាល់ឆ្នាំក្នុងរដូវប្រាំង ដោយសារគ្រោះថ្នាក់ដែលបង្កឡើងដោយសត្វដំរីព្រៃប្រមូលផ្តុំគ្នានៅតំបន់នោះ ដើម្បីផឹកទឹក។

ដោយដកស្រង់ស្ថិតិពីនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ មូលនិធិ Heinrich Boll បានរាយការណ៍កាលពីខែធ្នូឆ្នាំមុនថា យ៉ាងហោចណាស់មនុស្ស១៥០នាក់នៅក្នុងប្រទេសថៃ ត្រូវបានសម្លាប់ដោយដំរីព្រៃក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ហើយមនុស្សជាង១៣៣នាក់បានរងរបួស។ ទន្ទឹមនឹងនោះ ដំរីជាង៩២ក្បាលត្រូវបានសម្លាប់៕

អត្ថបទដែលជាប់ទាក់ទង