**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

អគ្គស្នងការរងនគរបាលជាតិ ជំរុញដល់នគរបាលខេត្តរតនគិរី ខិតខំបន្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានជំរុញដល់កងកម្លាំង របស់ស្នងការនគរបាលខេត្តរតនគិរី ត្រូវខិតខំបន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំឲ្យបានកាន់តែប្រសើរសាកសមជាខេត្តទេសចរណ៍ បែបធម្មជាតិនៃភូមិភាគឦសាន្ត។

ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក កឹង ឃន លើកឡើងថា កន្លងមកស្នងការនគរបាលខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ដែលយើងអាចវាយតម្លៃបានថា សមិទ្ធផលទាំងអស់នេះ កើតចេញពីសាមគ្គីភាពផ្ទៃក្នុងអង្គភាពបានល្អ។

ឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់កម្លាំងស្នងការនគរបាលខេត្តរតនគិរីទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសឆ្លងដែន បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការសំខាន់ជាច្រើនទៀត។

ក្នុងឱកាសនេះ លោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងឯកឧ្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លើកឡើងថា ស្នងការនគរបាលខេត្តរតនគិរី បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។

យោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងថា លទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ ដោយពាក់ព័ន្ធ និងបទល្មើស មានការថយចុះជាងបណ្តាឆ្នាំមុនៗ រាល់បទល្មើស ដែលកើតឡើងសមត្ថកិច្ច ធ្វើការបង្ក្រាបបាន១០០%។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ថ្វីត្បិតតែបែបនេះ ស្ថានភាពសន្តិសុខមានភាពល្អប្រសើរយ៉ាងនេះក្តី ប៉ុន្តែក្នុងនាមស្នងការនគរបាលខេត្ត នៅតែបន្តអនុវត្តយុទ្ធសាស្ត្រនានា ដែលរាជរដ្ឋាភិបាលដាក់ចេញ និងបានចាត់តាំងកម្លាំងការពារ ធានារាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បង្ការទប់ស្កាត់នូវរាល់បាតុភាពផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងកសាងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធានាថែរក្សាសន្តិសុច សុវត្ថិភាពក្នុងខេត្តបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង