**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

តារា​ចម្រៀង​ថៃ​ម្នាក់​ ត្រូវបានបាត់បង់ជីវិត ​ក្រោយទទួលសេវាកម្ម​ម៉ាស្សា​៣ដង

បាងកក៖ តារា​ចម្រៀង​ថៃម្នាក់បាន​ស្លាប់​បាត់​បង់​ជីវិត​កាលពីថ្ងៃទី៨ ខែធ្នូ បន្ទាប់​ពី​ទទួល​សេវាកម្ម​ម៉ាស្សា​បី​ដង ដោយក្នុងនោះពីរដងជាការម៉ាស្សាកញ្ចឹងក ​ពី​ហាង​ម៉ាស្សាបែបថៃមួយកន្លែងក្នុង​ខេត្ត Udon Thani។

តារាចម្រៀងឈ្មោះ ឆៃដា ប្រាហូម (Chayada Prao-hom) បានស្លាប់នៅមន្ទីរពេទ្យក្នុងខេត្ត Udon Thani។ មិត្តប្រុសរបស់នាងបានឱ្យដឹងថា បន្ទាប់ពីការសម្ដែងកាលពីថ្ងៃទី៥ខែតុលា នាងប្រាប់គាត់ថានាងឈឺខ្នង ហើយបានសុំឱ្យគាត់នាំនាងទៅហាងម៉ាស្សានៅ Udon Thani។

មិត្ត​ប្រុសបន្ថែមថា បន្ទាប់​ពីម៉ាស្សា នាង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ស្ពឹក​ពាក់​កណ្ដាល​ខ្លួន ហើយ​មិន​អាចលើកដៃ​ឆ្វេង​បាន​ឡើយ។ ក្រោយមក នាង​មិន​អាច​កម្រើករាងកាយ​ទាំង​មូលតែម្ដង។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆៃដា បានប្រាប់អ្នកគាំទ្ររបស់នាងដែលព្រួយបារម្ភពីស្ថានភាពជំងឺរបស់នាងនៅលើទំព័រហ្វេសប៊ុករបស់នាងថា នាងបានទៅហាងម៉ាស្សាដូចគ្នាបីដងក្នុងរយៈពេលប្រហែលមួយខែ។

យោងតាមការបង្ហោះរបស់នាង នាងគ្រាន់តែឈឺស្មា មុនពេលនាងទៅហាងម៉ាស្សា។ ពីរថ្ងៃបន្ទាប់ពីការម៉ាស្សាលើកដំបូង នាងចាប់ផ្តើមមានការឈឺចាប់នៅខាងក្រោយក្បាលរបស់នាង ហើយបានលេបថ្នាំបំបាត់ការឈឺចាប់។ មួយសប្តាហ៍ក្រោយមក នាងចាប់ផ្តើមស្ពឹកដៃ។

ពីរសប្តាហ៍បន្ទាប់ពីការម៉ាស្សាលើកទី២ នាងចាប់ផ្តើមមានការឈឺចាប់និងរឹងពេញរាងកាយរបស់នាងដែលនាងមិនអាចដេកលើគ្រែបានទេ។ ក្នុងការម៉ាស្សាលើកទីបី នាងបានជួបជាមួយអ្នកម៉ាស្សាម្នាក់ដែលមានដៃធ្ងន់ ដែលធ្វើឱ្យមានស្នាមជាំពេញដងខ្លួនអស់រយៈពេលមួយសប្តាហ៍។ អាការរបស់នាងកាន់តែអាក្រក់ទៅៗ។

មិត្ត​ប្រុស​របស់​នាង​បាន​អះអាង​ចង់​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ហាង​ម៉ាស្សា​នេះ ប៉ុន្តែ​បាន​សារភាព​ថា​គាត់​មិន​ប្រាកដ​ថា​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ដាក់ពាក្យបណ្តឹងនោះទេ។ ជុំវិញបញ្ហានេះ នាយកដ្ឋានជំនួយសេវាសុខភាព (HSS) នឹងពិនិត្យមើលថាតើហាងម៉ាស្សាដែលតារាចម្រៀងខាងលើបានទៅនោះ មានការទទួលស្គាល់ និងមានអាជ្ញាបណ្ណក្នុងការផ្ដល់សេវាដែរឬយ៉ាងណា។

អត្ថបទដែលជាប់ទាក់ទង