**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតចំនួន១០៧រូបជាសះស្បើយពីការព្យាបាលរបស់មន្ទីរពេទ្យFuwaiខេត្តយូណាន

ភ្នំពេញ៖ រយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យសរសៃឈាមបេះដូង Fuwai នៃខេត្តយូណាន ប្រទេសចិន(Fuwai Cardiovascular Hospital of Yunnan Province) ក្រុមគ្រូពេទ្យកម្ពុជា-ចិនបានជួយវះកាត់និងព្យាបាលជំងឺជូនដល់កុមារកម្ពុជាចំនួន៤រូបដែលមានជំងឺបេះដូងពីកំណើត។
លោកវេជ្ជបណ្ឌិត Duo Lin ប្រធានក្រុមគ្រូពេទ្យមន្ទីរពេទ្យFuwaiបានថ្លែងនូវការកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធនិងរឹងមាំអស់រយៈពេលជាងកន្លះទសវត្សរ៍រវាងមន្ទីរពេទ្យFuwaiនិងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈលើបេសកកម្មសំខាន់ចំនួន៤គឺ៖ ១-កិច្ចសហការលើការសិក្សាស្រាវជ្រាវនិងពង្រីកវិសាលភាពចែករំលែកពីបច្ចេកទេសនិងបច្ចេកវិទ្យាលើវិស័យជំនាញវេជ្ជសាស្រ្តនៃការព្យាបាលជំងឺបេះដូងពីកំណើត ២-បង្កើនបរិមាណនិងគុណភាពមូលធនមនុស្សឯកទេសបេះដូងជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ៣-រួមគ្នាចុះពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាដើម្បីពិនិត្យលទ្ធភាពវះកាត់និងព្យាបាលដោយឥតគិតថ្លៃទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសចិន និង៤-ផ្តល់កិច្ចគាំទ្រលើគម្រោងនានារបស់សង្គមស៊ីវិលចិននៅកម្ពុជាដោយផ្តោតលើការលើកម្ពស់សុខភាពសាធារណៈ។ លោកវេជ្ជបណ្ឌិតក៏បានរំលេចពីកិច្ចសហការតាំងពីឆ្នាំ២០១៨រវាងអង្គការYUNDI មូលនិធិចិនPEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពក្នុងការសម្របសម្រួលជូនដល់ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិនចុះអនុវត្តសកម្មភាពពិនិត្យសុខភាពបេះដូងជូនកុមារកម្ពុជាចំនួន៧៦,៥៦០នាក់ ដែលក្នុងនោះបានជួយវះកាត់និងព្យាបាលជូនកុមារកម្ពុជាចំនួន១០៧រូប។ លោក រស់ សារ៉ែន រស់នៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងនូវការដឹងគុណដល់មន្ទីរពេទ្យFuwai មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យកម្ពុជា-ចិនដែលបានវះកាត់និងព្យាបាលកូនស្រីបង្កើតរបស់លោកឈ្មោះ រស់ វិជ្ជរ៉ា ហើយលោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលជានិច្ចកាលតែងបានចូលរួមសម្របសម្រួលជួយដល់ក្រុមគ្រូពេទ្យកម្ពុជា-ចិនលើការពិនិត្យ ការព្យាបាល និងការអនុវត្តគម្រោងសុខភាពសាធារណៈនៅកម្ពុជាដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាលើការយកចិត្តទុកដាក់ជាអាទិភាពដល់សុខភាពរបស់កុមារកម្ពុជា។ បន្ថែពីលើនេះ ក្នុងនាមអាណាព្យាបាលនិងក្រុមគ្រួសាររបស់កុមារកម្ពុជាទាំង១០៧រូបបានជាសះស្បើយពីជំងឺបេះដូងពីកំណើត លោក រស់ សារ៉ែន ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា មន្ទីរពេទ្យព្រះកេតុមាលា និងជាពិសេសវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលតែងបានគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ដល់បេសកកម្មការងាររបស់មន្ទីរពេទ្យFuwaiនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៨មក៕

អត្ថបទដែលជាប់ទាក់ទង