**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

សិស្សានុសិស្សឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែងចំនួន២៥០​នាក់ ទទួលបានសម្ភារៈសិក្សាពីគម្រោង «កាតាបខ្ញុំ អនាគតខ្ញុំ» របស់ក្រុមហ៊ុនមីជាតិ

ភ្នំពេញ៖ ក្រុមហ៊ុនមីជាតិ បាននាំយកនូវសម្ភារសិក្សា និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនធំ ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាឋមសិក្សា និងអនុវិទ្យាល័យ ស្ថិតនៅក្នុងឃុំ ភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ ជាមួយគម្រោង «កាតាបខ្ញុំ អនាគតខ្ញុំ» ដែលជាគំនិតផ្តួចផ្តើមរបស់មីជាតិ។

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំក្រុមហ៊ុនមីជាតិ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ បុគ្គលិកក្រុមហ៊ុនមីជាតិ អាណាព្យាលបាល និងសិស្សានុសិស្ស ប្រមាណ៣០០នាក់។

សម្ភារៈដែលបាននាំជូនសាលា សិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សនាពេលនេះរួមមាន កាតាបស្ពាយ សៀវភៅ ខ្មៅដៃ សៀវភៅគំនូរ ដបទឹក ទឹកដោះគោ ទឹកពិសារវីតាល់ និងមីជាតិជាច្រើនកេះផងដែរ។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានឲ្យដឹងថា អ្វីដែលក្រុមហ៊ុនមីជាតិបានរៀបចំនាពេលនេះ គឺបានផ្សារភ្ជាប់យ៉ាងពិសេសដល់កម្លាំងជំរុញទឹកចិត្តរបស់កូនៗ សិស្សានុសិស្ស ដោយប្រាកដថាកូនៗមិនអាចខ្វះទេសម្ភារៈល្អៗដើម្បីយកទៅរៀនសូត្រ និងដើម្បីក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គម។ការចូលរួមចំណែកនាថ្ងៃនេះក៏ជាផ្នែកមួយនៃការលើកទឹកចិត្ត និងជំរុញដល់ការសិក្សារបស់ក្មួយដែលជាទំពាំងស្នងឬស្សី ដើម្បីឲ្យក្លាយជាមូលធនមនុស្សមានប្រយោជន៍ដល់សង្គមជាតិនាពេលអនាគត់។

លោក ជុនហៀង ថាវសិទ្ធិ បានមានប្រសាសន៍បន្ថែមថាក្រៅពីការផ្តល់ជូនការតាបដល់កូនៗសិស្សានុសិស្ស ក្រុមហ៊ុនមីជាតិរៀបចំនាំយកនូវសម្ភារៈជាច្រើនដើម្បីជាការដូដល់កូនៗក្មួយសិស្សានុសិស្សរួមមានសម្ភារៈសិក្សា ដបទឹក អាហារ នំចំណី ដែលសង្ឃឹមថារបស់ទាំងនេះអាចជួយសម្រួលដល់តម្រូវការចាំបាច់របស់អាណាព្យាបាល និងកូនៗបានមួយគ្រាសម្រាប់ប្រើប្រាស់ក្នុងការសិក្សារៀនសូត្រក្នុងឆ្នាំសិក្សាថ្មីនេះ ។ លោកថាក្រុមការងារក្រុមហ៊ុនមីជាតិនឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការបង្កើតគម្រោងថ្មីៗបន្ថែមទៀតដើម្បីចូលរួមដោះស្រាយនិងឆ្លើយតបតម្រូវការចាំបាច់របស់សង្គមឲ្យកាន់តែទូលំទូលាយនិងច្រើនបន្ថែមទៀត។

នាឱកាសនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុនមីជាតិ ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងធនធានក្នុងការនាំយកនូវអំណោយទាំងនេះ មកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសវិលត្រលប់ចូលសិក្សាឆ្នាំថ្មីនេះ។

ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថាគម្រោង «កាតាបខ្ញុំ អនាគតខ្ញុំ» របស់ក្រុមហ៊ុនមីជាតិគឺពិតជាមានសារៈសំខាន់និងបានផ្តល់ស្នាមញញឹមនិងក្តីសង្ឃឹមសម្រាប់កុមារតូចៗក៏ដូចជាក្រុមគ្រួសារ។ កម្មវិធី «កាតាបខ្ញុំ អនាគតខ្ញុំ» បាននាំយកនូវ កាតាបល្អ សម្ភារៈសិក្សា ដោយប្រាកដថាកូនៗដែលនៅតំបន់ជនបទដាច់ស្រយាលយ៉ាងណាក៏ដោយ ក៏យើងនៅតែមានសម្ភារៈសិក្សាល្អ ដើម្បីបន្តរួមចំណែកក្នុងការខិតខំប្រឹងប្រែងសិក្សាដើម្បីអនាគតខ្លួនឯង។

ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍បន្តថា កម្មវិធីនេះមិនត្រឹមតែផ្តល់ស្នាមញញឹមនិងក្តីសង្ឃឹមសម្រាប់កុមារតូចៗនោះទេ ប៉ុន្តែកម្មវិធីនេះបានរំលេចនូវស្មារតីជាតិនិយមយ៉ាងធំធេង គឺការតម្កល់នូវតម្លៃធនធានមនុស្សព្រោះកម្មវិធីនេះផ្តោតសំខាន់លើការពង្រឹងសាមគ្គីភាព ពង្រីកការយល់ដឹង និងការលើកទឹកចិត្តដល់កូនៗទាំងអស់ឲ្យខិតខំរៀនសូត្រ។

ទន្ទឹមនិងនេះ ឯកឧត្តអភិបាលខេត្តស្ទឹងត្រែង បានជំរុញលើកទឹកចិត្តដល់មាតាបិតាទាំងអស់ត្រូវបញ្ជូនកូនៗឲ្យទៅរៀនឲ្យបានចប់ចុងចប់ដើមទោះស្ថិតនៅក្នុងស្ថានភាពលំបាកបែបណាក៏ដោយ គឺមិនត្រូវឲ្យពួកគាត់បោះបង់ចោលការសិក្សាជាដាច់ខាត ការៀនសូត្រនិងឲ្យជីវភាពបងប្អូនកាន់តែប្រសើឡើង។

គួបញ្ជាក់ផងដែរថា គម្រោង «កាតាបខ្ញុំ អនាគតខ្ញុំ» របស់ក្រុមហ៊ុនមីជាតិគឺបានផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន២៥០នាក់ មកពីសាលាចំនួនបីរួមមានសាលាបឋមសិក្សាភ្លុក សាលាបឋមសិក្សាបានប៊ុង និងអនុវិទ្យាល័យភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ៕

អត្ថបទដែលជាប់ទាក់ទង