**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការរៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរ នាសហសម័យរបស់កម្ពុជា កាន់តែរីកចម្រើន

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការ រៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជា កាន់តែរីកចម្រើន។

ឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពររបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាយើងមានស្ថាបត្យកម្មប្រកបដោយអរិយធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរប្រណិតល្អឥតខ្ចោះ គ្រាន់តែយើងនៅមិនទាន់បានប្រែក្លាយឱ្យវិស័យនេះ វិវត្តន៍ទៅតាមសម័យកាល ដោយសារមានរឿងអកុសលដែលយើងធ្លាប់បានឆ្លងកាត់ជាច្រើនក្នុងរយៈពេលកន្លងមក។

សិល្បៈ គឺជាការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់បុគ្គល សិល្បៈគឺជាការបើកប្រអប់ ឬកញ្ចប់ឱ្យទេពកោសល្យរបស់មនុស្សត្រូវបានបង្ហាញ មនុស្សដែលគ្មានសិល្បៈ គឺមិនមានភាពសប្បាយរីករាយ មិនមានការស្វែងយល់ពីអ្នកដទៃ។ ដូច្នេះក្នុងយន្តការនៃការបណ្តុះបណ្តាលស្ថាបត្យករ ឬវិស្វករ ដែលជាអ្នកឆ្លាក់ដួងព្រលឹងជាតិទៅអនាគត គួរពិចារណារប្តូរយុទ្ធសាស្ត្របើកចិត្ត ទទួលយកភាពច្នៃប្រឌិត បន្ថែមការយកចិត្តទុកដាក់លើបំណិនជីវិតអមជាមួយការសិក្សាជំនាញមួយផ្នែកទៀត ដើម្បីបង្កលក្ខណៈអោយការបណ្តុះបណ្តាលធនធានផ្នែកស្ថាបត្យកម្មដ៏កម្រនេះ អាចរីកលូតលាស់បានកាន់តែប្រសើរប្រកបដោយគុណភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តចែករំលែកនូវបទពិសោធន៍ ព្រមទាំងបានផ្តល់នូវអនុសាសន៍ជូនដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត ជំរុញអ្នកជំនាញ និស្សិត ចូលរួមសិក្សា និងផ្តល់យោបល់ក្នុងការរៀបចំទីតាំងលម្ហសាធារណៈនានា ដោយចាត់ទុកថាជាការរៀបចំផ្ទះសម្បែង និងស្រុកទេសរបស់យើងឱ្យបានស្របទៅតាមតម្រូវការ និងសម័យកាល ដើម្បីចូលរួមកសាងសង្គម រក្សាស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចជាផ្លែផ្កាក្រោមម្លប់សន្តិភាពឱ្យបានគង់វង្ស ដែលជាកេរ្តិ៍តំណែលមិនអាចកាត់ថ្លៃបានបន្ទាប់ពីប្រាង្គប្រាសាទអង្គរ ៕

អត្ថបទដែលជាប់ទាក់ទង