**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាល និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ៤៥៥គ្រួសារ នៅខេត្ដឧត្ដរមានជ័យ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។

គ្រួសារនីមួយៗ ទទួលបាននូវអំណោយមនុស្សធម៌ ដូចជាអង្ករចំនួន ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ចំនួនមួយមាន ( សារុង, ក្រមា, ភួយ), ភេសជ្ជៈបាកាស, ថវិកា ក្នុងម្នាក់៥ម៉ឺនរៀល។ ក្នុងនោះក៏មានការឧបត្ថម្ភថវិកាបន្ថែម ដល់អតីតយុទ្ធជនយោធិនពិការមួយចំនួនផងដែរ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានប្រគល់អំណោយមនុស្សធម៌ ជូនដល់លោកគ្រូ អ្នកគ្រូចំនួន ៥នាក់ នៅសាលាបឋមសិក្សា ស្រះទឹកតេជោសែនជ័យ ស្រុកចុងកាល់ផងដែរ។ ចំណែកសិស្សានុសិស្ស ចំនួន ១៣២នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ចំនួន ២ក្បាល ប៉ិច ១ដើម ថវិកា ចំនួន ១ម៉ឺនរៀល។

តាមការបញ្ជាក់របស់អភិបាលនៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ លោក មាន ចាន់យ៉ាដា បានឱ្យដឹងថា ស្រុកចុងកាល់ ជាស្រុកមួយស្ថិតនៅភាគខាងត្បូង ទីរួមខេត្តឧត្តរមានជ័យ មានចំម្ងាយ២៩គឺឡូម៉ែត្រពីទីរួមខេត្ត។ ស្រុកនេះមានឃុំចំនួន៤ ភូមិចំនួន ៣៥ និងមានផ្ទៃដីសរុប ៦៥០.៨២ គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋ ២៩,៣៩០នាក់ (ស្រី១៤,៦៧១ នាក់) ដង់ស៊ីត ២៩នាក់ក្នុងមួយគីឡូម៉ែត្រការរ៉េ ក្នុងនោះប្រជាពលរដ្ឋ ៨៩.២% ជាកសិករ។

ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ រហូតមកដល់ឆ្នាំ២០១៧ តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសង្គមកិច្ចចំនួន ២,៦១១ហិចតា ជូនគណៈកម្មាធិកាសមាគមអតីតយុទ្ធជនខេត្តនៅភូមិបាត់ផ្តៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីគ្រប់គ្រងនិងធ្វើការអភិវឌ្ឍន៍ បង្កើតភូមិអភិវឌ្ឍន៍អតីតយុទ្ធជន។

ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២៤ គណៈគ្រប់គ្រងសមាគម បានរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវចំនួន ៥៦គីឡូម៉ែត្រ ជីកស្រះទឹកចំនួន ៤កន្លែង សាងសង់លំនៅដ្ឋានសរុបចំនួន ៤៥៥ខ្នង អណ្តូងស្នប់ ៩អណ្ដូង ស្តារប្រឡាយទឹក៦ខ្សែ ស្មើ ១៥គីឡូម៉ែត្រ ដាក់លូ ១៦កន្លែងស្មើ ១០៣កង់ សាលារៀន១ខ្នងមាន ៥បន្ទប់ ផ្ទះគ្រូ ១ខ្នង បានប្រគល់ជូនបងប្អូនអតីតយុទ្ធជនរស់នៅថែរក្សាលំនៅដ្ឋាននីមួយៗ និងធ្វើការដាំដុះនូវដំណាំហូបផ្លែមាន ស្វាយ ចេកដូង បានយ៉ាងល្អប្រសើរ។

ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គ្រួសារអតីតយុទ្ធជន និងយោធិនពិការ នៅភូមិស្រះទឹកតេជោសែនជ័យ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយបានទទួលវត្តមានរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ សម្ពោធស្រះទឹក និងប្រគល់ផ្ទះជូនអតីតយុទ្ធជន ចំនួន ២លើកមាន ៤៥៥គ្រួសារ ស្មើនឹងផ្ទះ ៤៥៥ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិស្រះទឹកតេជោសែនជ័យទាំងអស់ ទទួលបាននូវការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងពីសប្បុរសជន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងនោះដែរការបង្កើតភូមិអភិវឌ្ឍន៍អតីតយុទ្ធជននេះឡើង គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនថែមមួយកម្រិតទៀត ដោយការផ្តល់លំនៅដ្ឋានរស់នៅបានសមរម្យ ហើយជាការតបស្នងដល់អតីតយុទ្ធជនដែលបានលះបង់អាយុជីវិត និងបានបូជាសាច់ស្រស់ឈាមស្រស់ ការពារជាតិ និងទឹកដី រក្សាបាននូវសន្តិភាព ហើយបានដាក់ឈ្មោះភូមិនេះថា «ភូមិស្រះទឹកតេជោសែនជ័យ» មកដល់សព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង