**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញជាអធិបតីប្រកាសប្រធានក្រុមការងារយុវជនគណបក្ស​ប្រជាជនកម្ពុជា​ក្រសួងធនធានទឹក និង​ ឧតុនិយម

ភ្នំពេញ៖ ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និង​ឧតុនិយម​ នាថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញ​ចូលរួមជាអធិបតី​ក្នុងពិធីប្រកាស​ប្រធានក្រុមការងារ​យុវជនគណបក្ស​ប្រជាជនកម្ពុជា​ក្រសួងធនធានទឹក និង​ឧតុនិយម​ នៅសាល​ប្រជុំ វិមាន៧មករា។

សូមជម្រាបថា​ ពិធី​ប្រគល់សេចក្តីសម្រេច​​ស្តីពីការចាត់តាំងមន្ត្រី​គណបក្ស​បានប្រព្រឹត្តទៅក្រោមអធិបតី​ភាព​ឯកឧត្តមបណ្ឌិត​ ជ្រុន ថេរ៉ាវ៉ាត​ សមាជិកគណៈកម្មាធិការកណ្តាល​ អនុប្រធាន​យុវជនគណបក្សថ្នាក់កណ្តាល​ និង​ជាប្រធានគណៈប្រចាំការ​នៃគណៈអចិន្ត្រៃយ៍​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត​ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល​​ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី​ សមាជិក សមាជិកាគណបក្ស​​ និង​ក្រុមការងារ​យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និង​ឧតុនិយមសរុបប្រមាណ ២៨០រូប​។​​

ឯកឧត្តមរដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ឱ្យដឹងថា​ បច្ចុប្បន្ននេះ​ គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម មានសមាជិក​គណបក្សប្រជាជនកម្ពុជាជាយុវជនសរុប ៣៩៤រូប​ (ស្រី ១២៧រូប)​ ក្នុង​នោះ​​ក្រុមការងារយុវជនគណបក្សក្រសួង​មានសមាជិកសរុប ១២០រូប (ស្រី ២២រូប) ហើយ​ក្រុមការងារយុវជន​​គណបក្ស​ក្រសួង​បានរៀបចំសមាសភាពក្រុមអចិន្ត្រៃយ៍ និង​បែងចែកទៅតាមផែនចំណុះនីមួយៗរួមមាន៖ ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារផែនឃោសនាអប់រំនិងបណ្តុះបណ្តាល ក្រុមការងារផែនព័ត៌មាននិងបណ្តាញ​ផ្សព្វផ្សាយសង្គម ក្រុមការងារផែនហិរញ្ញវត្ថុ និងក្រុមការងារផែនរៀបចំផែនការយុទ្ធសាស្ត្រ។​​

​ក្នុងនាម​​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងនូវការអបអរសាទរ​ចំពោះ​ ឯកឧត្តម​ លោកជំទាវ​ លោក លោកស្រី​ ប្រធានក្រុមការងារ និង​​សមាសភាព​ក្រុមការងារ​យុវជនគណបក្ស​ក្រសួងទាំងអស់​ដែលទទួលបាន​សេចក្តី​ទុកចិត្ត​ និង​​ប្រគល់ភារកិច្ចជូន​​ពីថ្នាក់ដឹកនាំ​គណបក្សគ្រប់កម្រិត​ថ្នាក់​ និងបាន​​លើកទឹកចិត្តដល់ក្រុមការងារយុវជនគណបក្ស​ក្រសួង​​​បន្ត​​ប្រឹងប្រែង​បំពេញភារកិច្ច​ និងបន្តជំរុញ​អនុវត្ត​ផែនការសកម្មភាព​ឱ្យកាន់តែខ្លាំងក្លា​ ដើម្បី​សម្រេច​ឱ្យ​បាន​​សមិទ្ធផលដ៏​ត្រចះត្រចង់​​បម្រើឱ្យ​ឧត្តមប្រយោជន៍​​​​​យុវជន គណបក្ស និងប្រទេសជាតិ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត​ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី​បានលើកឡើងពី​រចនាសម្ព័ន្ធដឹកនាំ និង​បាវចនា​គណបក្សរួមមាន​ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ​ អព្យាក្រឹត និង​អភិវឌ្ឍន៍សង្គម​ គឺដើម្បី​បម្រើឱ្យ​​​បុព្វហេតុសន្តិភាព និង​ការអភិវឌ្ឍ ហើយគោលជំហររបស់​គណបក្សផ្តោត​លើ​សតិអារម្មណ៍​ អប់រំ និង​ចាត់តាំង​។
ទន្ទឹមនឹងនេះ​ ឯកឧត្តមបណ្ឌិត​ បានបញ្ជាក់ថា​​ ​ ស្របតាមមាគ៌ាដ៏ត្រឹមត្រូវ និងគោលនយោបាយជាក់លាក់របស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​​ ដែលមានសម្តេចមហាបវរធិបតីជា​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញនូវគោលនយោបាយ​ និង​​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ ដោយផ្តោត​លើ​អាទិភាពគន្លឹះចំនួន៥​ គឺ​មនុស្ស​ ផ្លូវ​ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០។​

ឯកឧត្តម ជីវ ស៊ុនហេង​ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា​​ បានថ្លែងនូវការប្តេជ្ញាចិត្ត​ដើរតាមមាគ៌ាដឹកនាំ និង​​គោលនយោបាយរបស់គណបក្សដោយឥតងាករេ​ ការពារ​រាល់សមិទ្ធផល​នៃសង្គមជាតិ​ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់​ សាមគ្គីភាព​ ឯកភាពផ្ទៃក្នុងគណបក្ស​ និង​ប្រកាន់ជំហរដាច់ខាតក្នុងការថែរក្សាសន្តិភាព​ ស្ថិរភាព​ និង​ការអភិវឌ្ឍនៅគ្រប់កាលៈទេសៈ និង​គ្រប់ស្ថានភាព។​

សូមបញ្ជាក់ថា​ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​បានសម្រេចចាត់តាំង​ឯកឧត្តម​ ជីវ ស៊ុនហេង​ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និង​ជាប្រធានក្រុមការងារ​យុវជនគណបក្សក្រសួងធនធានទឹក និង​ឧតុនិយម​ តាម​រយៈ​សេចក្តី​សម្រេចលេខ ៦៤៤/០៦២៤/សស.គក ចុះថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ​២០២៤​ ស្តីពីការចាត់តាំងមន្ត្រី​គណបក្ស​៕

អត្ថបទដែលជាប់ទាក់ទង