**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

បទវិភាគ៖លោកLee Hsien Loongពោរពេញទៅដោយជំនឿចិត្តលើការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន

ប៉ុន្មានថ្ងៃនេះ ការបង្ហាញឥរិយាបថមួយចំនួនរបស់លោកLee Hsien Loongទីប្រឹក្សារដ្ឋសិង្ហបុរីដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីមតិសាធារណៈអន្តរជាតិ។អ្នកវិភាគជាច្រើនយល់ឃើញថា លោកLee Hsien Loongបានវាយតម្លៃយ៉ាងប្រាកដប្រាជាចំពោះប្រទេសចិនក្នុងការជំរុញការបើកចំហនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក ហើយក៏បានច្រានចោលនូវការឃោសនាបំប៉ោងដែលថាសេដ្ឋកិច្ចប្រទេសចិនមានភាពអន់ថយដែរ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកLee Hsien Loongនៅប្រទេសចិនបន្ទាប់ពីលោកបានលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរីក្នុងខែឧសភាឆ្នាំនេះ។ដំណើរទស្សនកិច្ចលើកនេះធ្វើនៅទីកន្លែងចំនួន៣គឺទីក្រុងSuzhou ប៉េកាំងនិងសៀងហៃ។ក្នុងនាមជាអ្នកនយោបាយជើងចាស់ដ៏ល្បីមួយរូប លោកLee Hsien Loongជា”មិត្តចាស់”របស់ប្រជាជនចិន ហើយធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសចិនលើសពីដប់ដងក្នុងអំឡុងពេលកាន់តំណែង។ ការវិភាគនិងការវិនិច្ឆ័យរបស់លោកនិងលោកLee Kuan Yewដែលជាឪពុករបស់លោកLee Hsien Loongអំពីមាគ៌ាអភិវឌ្ឍន៍និងគោលនយោបាយចំពោះបរទេសរបស់ប្រទេសចិន បានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការយល់ដឹងដ៏ត្រឹមត្រូវរបស់សហគមន៍អន្តរជាតិចំពោះប្រទេសចិន។
ថ្ងៃទី២៦ខែវិច្ឆិកា នៅពេលជួបពិភាក្សាការងារជាមួយលោកLee Hsien Loongនៅទីក្រុងប៉េកាំង លោកXiJinpingប្រធានរដ្ឋចិនបានកោតសរសើរចំពោះលោកដែលបានយកចិត្តទុកដាក់និងគាំទ្រកិច្ចសហប្រតិបត្តិការចិន-សិង្ហបុរីក្នុងរយៈពេលយូរ ហើយបានស្វាគមន៍ភាគីសិង្ហបុរីបន្តធ្វើជាអ្នកនាំមុខគេនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។លោកLee Hsien Loongបានរំលឹកឡើងវិញថា ខ្លួនពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតរបស់ប្រទេសចិន លោកបានថ្លែងថា សិង្ហបុរីនឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងដំណើរការទំនើបកម្មតាមបែបផែនចិន។
លោកLee Hsien Loongមានជំនឿចិត្តលើការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន នេះមិនត្រឹមតែផ្អែកលើបទពិសោធដ៏ជោគជ័យរបស់កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរីនិងចិនប៉ុណ្ណោះទេ ថែមទាំងក៏បានមកពីការយល់ដឹងដោយសត្យានុម័ត គ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅរបស់លោកអំពីនិន្នាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិនផងដែរ។ក្នុងពេលជាមួយគ្នានេះ លោកក៏បានមើលឃើញពីទំនួលខុសត្រូវរបស់ប្រទេសធំមួយក្នុងសកម្មភាពរបស់ប្រទេសចិនដែលគាំពារយ៉ាងមុតមាំនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់និងការបើកចំហ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបរទេស។
ពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយបានកើតឡើងឥតឈប់ឈរ ហើយឯកតោភាគីនិយមនិងគាំពារនិយមកំពុងងើបឡើងវិញ។ សហគមន៍អន្តរជាតិព្រួយបារម្ភថា ប្រសិនបើសង្គ្រាមពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរឡើងនៅពេលអនាគត នោះការអភិវឌ្ឍជាសកលប្រហែលនឹងកាន់តែអាក្រក់ទៅៗ។ មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា នៅពេលជួបជាមួយលោកLee HsienLoongនៅទីក្រុងប៉េកាំង លោកXiJinpingប្រធានរដ្ឋចិនបានថ្លែងថា ភាគីចិនរីករាយរួមសហការជាមួយភាគីសិង្ហបុរី ដើម្បីអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ សម្របទៅតាមនិន្នាការនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច គាំពារសច្ចយុត្តិធម៌អន្តរជាតិ ទប់ស្កាត់នឹងការប្រឈមមុខដាក់គ្នាជាក្រុម និងការបែកបាក់និងបដិបក្ខគ្នា ក៏ដូចជាកសាងសហគមន៍រួមវាសនារបស់អាស៊ី។ លោក Lee Hsien Loongបានថ្លែងថា ប្រទេសនានាគួរប្រកាន់ខ្ជាប់នូវចក្ខុវិស័យវែងឆ្ងាយ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម ខំប្រឹងសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការហើយរួមគ្នាឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈម ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងដល់ប្រជាជន។ ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាសំខាន់ៗដែលយកចិត្តទុកដាក់ដូចគ្នា ដូចជាទំនាក់ទំនងរវាងចិននិងអាមេរិក និងស្ថានការណ៍ក្នុងតំបន់ជាដើម។
អាចមើលឃើញថា ប្រទេសចិននិងសិង្ហបុរីមានគំនិតឯកភាពរួមកម្រិតខ្ពស់ក្នុងការដោះស្រាយហានិភ័យនិងបញ្ហាប្រឈមជាសកល។ដូចប្រសាសន៍របស់លោកXiJinpingប្រធានរដ្ឋចិនដែលបានលើកឡើងក្នុងពេលជួបជាមួយលោក Lee Hsien Loong ថា ប្រឈមមុខនឹងហានិភ័យនិងការសាកល្បង គ្មានប្រទេសណាមួយអាចយកសុខតែខ្លួនឯងនោះឡើយ ការប្រកាន់ខ្ជាប់នូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ការបើកចំហនិងបរិយាបន្នទើបជាមាគ៌ាត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង