**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

បទវិភាគ៖ប្រទេសចិននឹង”តភ្ជាប់”ពិភពលោកទាំងមូលដោយឥតឈប់ឈរដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា”ខ្សែសង្វាក់ឈ្នះ-ឈ្នះ”យ៉ាងពិតប្រាកដ

ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ នៅក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះ មានសហគ្រាស ស្ថាប័ននិងអង្គការអន្តរជាតិជាង ៦២០ បានចូលរួមពិព័រណ៍ដែលបានកើនឡើងប្រហែល ២០ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកទីមួយ អនុបាតនៃសហគ្រាសបរទេសដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើងពី ២៦ ភាគរយក្នុងឆ្នាំ ២០២៣ ដល់ ៣២ ភាគរយក្នុងឆ្នាំនេះ ឯអនុបាតនៃសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកបានកើនឡើង ៤២ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ ក្នុងចំណោមសហគ្រាសបរទេសដែលចូលរួមពិព័រណ៍លើកនេះ សហគ្រាសអាមេរិកមានចំនួនច្រើនបំផុត ហើយសហគ្រាសទុនអឺរ៉ុបនិងជប៉ុនក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ។ ទោះបីជាទំហំតាំងពិព័រណ៍នៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះបានពង្រីកធំក៏ដោយ ក៏ប៉ុន្តែស្តង់តាំងពិព័រណ៍នៃពិព័រណ៍លើកនេះ គឺ នៅតែពិបាកទទួលបាន ។ ហេតុអ្វីបានជាពិភពលោកត្រូវការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន ?
បើនិយាយចំពោះសហគ្រាសទុនបរទេស ជាបឋម អ្វីដែលពួកគេបានយកចិត្តទុកដាក់ គឺ ឱកាសសម្រាប់ការផ្លាស់ប្តូរនិងធ្វើកិច្ចសហប្រតិបត្តិការដែលបាននាំមកក្នុងវេទិកា”ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់”ដែលបានបង្កបង្កើតដោយប្រទេសចិន ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយនៅលើសកលលោកដែលធ្វើឡើងក្រោមប្រធានបទស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលពិភពលោកចែករំលែកជាមួយគ្នា ។ ឆ្នាំនេះ ការចូលរួមពិព័រណ៍រួមគ្នារបស់សហគ្រាសចិននិងបរទេសបានក្លាយជាចំណុចលេចធ្លោមួយ ។
នាពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ប្រទេសមួយចំនួនតូចនៅតែបានឃោសនាបំប៉ោងពី”ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច”ជាមួយប្រទេសចិនដដែល ហើយបានធ្វើការពិគ្រោះពិភាក្សាដើម្បីដាក់ចេញនូវវិធានការគាំពារនិយមដូចជាដំឡើងពន្ធគយជាដើមដែលបានប៉ះពាល់ដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ទង្វើបែបនេះ គឺ មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ វាក៏អាចមើលឃើញពីសន្ទស្សន៍ពាក់ព័ន្ធក្នុងការដាក់តាំងបង្ហាញជាលើកដំបូងក្នុងពិព័រណ៍លើកនេះផងដែរ ពោលគឺ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ សន្ទស្សន៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកលបានកើនឡើងពី ០,២៧ ដល់ ០,៦៦ ។ ឥស្សរជនដែលចូលរួមពិព័រណ៍លើកនេះសម្គាល់ឃើញជាទូទៅថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្ទស្សន៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ពីការជំរុញការតភ្ជាប់ផ្នែកហេដ្ឋរចនាសម័្ពន្ធដល់ការជំរុញការធ្វើឌីជីថលភាវូបនីយកម្មនិងភាពវៃឆ្លាតនៃខ្សែសង្វាក់ផ្គត់ផ្គង់រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន ប្រទេសចិនបាននិងកំពុងបំពេញបន្ថែមនូវ”ប្រេងរំអិល”សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
លើសពីនេះទៅទៀត អ្វីដែលសហគ្រាសទុនបរទេសកាន់តែយកចិត្តទុកដាក់ គឺជាសមត្ថភាពរបស់ចិនក្នុងការ”តភ្ជាប់”ពិភពលោកទាំងមូល ។ ក្នុងនាមជាប្រទេសធំបំផុតខាងផលិតកម្មនិងជាប្រទេសធំខាងការធ្វើពាណិជ្ជកម្មទំនិញលើទូទាំងពិភពលោក ប្រទេសចិនគឺជាផ្នែកដ៏សំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ ប្រទេសចិនបាននាំមកនូវផលិតផលដែលប្រកបដោយតម្លៃសមរម្យដល់អ្នកប្រើប្រាស់សកលដើម្បីផ្តល់ការធានាដ៏សំខាន់ដល់ការដំណើរការនៃគ្រប់ផ្នែកនៃសេដ្ឋកិច្ច ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនគឺជាប្រទេសមួយដែលមានប្រភេទឧស្សាហកម្មសព្វគ្រប់ជាងគេនិងមានប្រព័ន្ធល្អពេញលេញជាងគេក្រោមស្តង់ដានៃអង្គការសហប្រជាជាតិដែលបានលើកកម្ពស់យ៉ាងលេចធ្លោនូវប្រសិទ្ធភាពប្រតិបត្តិនិងកាត់បន្ថយដើមទុនធ្វើអាជីវកម្មរបស់សហគ្រាសទុនបរទេស ។
បើសម្លឹងមើលឱ្យវែងឆ្ងាយ នៅក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច មានតែប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការនិងការបើកទូលាយខាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ទើបអាចសម្រេចបាននូវនូវការអភិវឌ្ឍឈ្នះ-ឈ្នះ ។ ប្រទេសចិនបានជំរុញយ៉ាងសកម្មនូវការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហនិងគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាប់រហូតមកដែលបានពង្រឹងជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការចូលរួមយ៉ាងសកម្ម ។ យោងតាមលទ្ធផលនៃការស្ទង់មតិរបស់ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិចំពោះសហគ្រាសទុនបរទេសជាង ៤០០ បានបង្ហាញថា សហគ្រាសដែលមានចំនួនលើសពី ៦០ ភាគរយសម្គាល់ឃើញថា គោលនយោបាយរបស់ប្រទេសចិនមានតួនាទីគាំទ្រដ៏ល្អបង្គួរ ហើយអះអាងជាទូទៅថា អាចទទួលអារម្មណ៍ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ការអភិវឌ្ឍនិងរីកចម្រើនរបស់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលបានជំរុញកំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោក ។ ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៅពេលអនាគត ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលកាន់តែមានភាពធន់និងភាពរស់រវើកក៏កាន់តែមានភាពចាំបាច់ជាងពេលណាៗទាំងអស់ ។ ប្រទេសចិននឹង”តភ្ជាប់”ពិភពលោកទាំងមូលដោយឥតឈប់ឈរដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា”ខ្សែសង្វាក់ឈ្នះ-ឈ្នះ”យ៉ាងពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង