**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ បើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជិត១ពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានបើក យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទូច ភាព និងឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្សប្រមាណជា៨១៣នាក់។

លោក លី ភីលីន អភិបាលរង នៃគណៈអភិបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានគូសបញ្ចាក់ថា ដើម្បីបញ្រ្ចាបនូវយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានដែលដាក់ចេញដោយក្រសួងបរិស្ថាន និងដោយមានការយកចិត្តតុកដាក់ពីឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលស្រុកបរិបូរណ៍បានដាក់ផែនធ្វើសកម្មភាពនេះរយៈពេល៣ខែ ដោយក្នុង១ខែត្រូវយក១ខែ ៤សប្តាហ៍ ហើយក្នុង១សប្តាហ៍យក១ថ្ងៃដើម្បីឱ្យសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋ បានចូលរួម សំអាត អនាម័យបរិស្ថាននិងរើសសំរាម នៅតាមមូលដ្ឋានរបស់ខ្លួន ពិសេសនៅតាមសងខាងផ្លូវជាតិល៥នេះតែម្តង។

ឯកត្តម ទូច ភាព បានលើកឡើងថា គុណតម្លៃនៃយុទ្ធនាការគឺមានលក្ខណជារួម មិនសំរាប់ស្ថាប័ន អង្គភាព ឬបុគ្គលណាមួយទេ ភាពស្អាតកុំដោយសារយើងបោស គឺត្រូវស្អាតដោយយើងកុំពង្រាយ ការទុកដាក់សំរាមឱ្យបានល្អប្រសើរជាដើររើស បោសសម្អាត។

ឯកឧត្តម ទូច ភាព បញ្ជាក់ថា យុទ្ធនាការដែលបានរៀបចំឡើងនៅថ្ងៃនេះ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ផ្តើមចេញពីភាពជោគជ័យនៃ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលកន្លងមកបានទទួលការចូលរួមពីមនុស្សចំនួន ចាង៩លាន៦សែននាក់។ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន» បានជំរុញឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់រួមគ្នា សំអាតអនាម័យបរិស្ថាន នៅតាមបរិវេណផ្ទះ សាលារៀន វត្តអារាម និង តាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ឬ ១ថ្ងៃក្នុង ១សប្តាហ៍ ដោយធ្វើការប្រមូល និង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ គោលដៅចំបងគឺផ្លាស់ប្តូរផ្នត់គំនិតរបស់សាធារណជន ដោយប្រែក្លាយពីការផ្សព្វផ្សាយ មកជាយុទ្ធនាការ ទៅជាចលនា រួចទៅជាទម្លាប់ ដោយរហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ប្រមាណ ៣,៤៧លាន អង្គ/នាក់។

ផ្អែកតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលជាយុទ្ធសាស្រ្តអនុលោមទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ ២០២៣-២០២៨ ហើយនឹងស្របតាមលក្ខណសម្បត្តិទី៦នៃកម្មវិធីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពគឺ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ក្រសួងបរិស្ថាន បានដាក់ចេញការងារអាទិភាព លើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរ ភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង