ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ៖ យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៦២ បានចែងថា ជនណាដែលបានធ្វើនាវាចរណ៍ដោយក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីនាវាសញ្ជាតិ ខ្មែរស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យ ជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ២០ ០០០ ០០០ (ម្ភៃលាន) រៀល។

