**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អភិបាលខេត្តស្ទឹងត្រែង ណែនាំនិងសំណូមពរដល់ប្រជាពលរដ្ឋសូមមេត្តាអប់រំបងប្អូនកូនចៅ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ក្រាបរាល់បទល្មើសនានា

ភ្នំពេញ៖ វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងត្រូវបានបន្តធ្វើឡើងនៅក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ចៅសង្កាត់ និងប្រជាពលរដ្ឋចំនួន៤៥០នាក់។

ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ នាថ្ងៃនេះក៏មិនខុសពីវេទិការដែលធ្វើឡើងនៅតាមបណ្តាស្រុកនានាពីមុនដែរ គឺដើម្បីផ្សព្វផ្សាយពីសមិទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ការផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងសហគមន៍មូលដ្ឋាន និងប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

ឯកឧត្តម ឈាង ឡាក់ បន្តថាតាមរយៈការដំណើរការវេទិកានាពេលមួយព្រឹកនេះ បានបង្ហាញនូវ របាយការណ៍សមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបញ្ហាប្រឈម និងទិសដៅភារកិច្ច សំខាន់ៗមួយចំនួនធំក្នុងខេត្ត។ ទន្ទឹមនោះអង្គវេទិកាក៏បានទទួលនូវធាតុចូលជាគន្លឹះមួយចំនួនពី ដំណើរការអង្គវេទិកា ដើម្បីពិចារណាក្នុងការរៀបចំនូវផែនការសកម្មភាពជាអាទិភាពក្នុងការ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការគ្រប់គ្រងដឹកនាំអនុវត្ត តាមបណ្តាការដ្ឋានការងារតាមវិស័យ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច រួមទាំងការផ្តល់សេវា សាធារណៈ ការលើកកម្ពស់សមត្ថភាពជំនាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

នាឱកាសចូលរួលឆ្លើយតបចំពោះសំណើរ សំណូមពរ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងស្ទឹងត្រែង ដែលបានលើកឡើងនៅក្នុងវេទិការ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងនាមជាអាជ្ញាធរខេត្ត ដោះស្រាយនូវសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពតាមរយៈការបង្ក្រាបជាបន្តបន្ទាប់នូវក្មេងទំនើង ការបង្ក្រាបចំពោះជនដែលលួចលាក់ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងការឆ្លើយតម្រូវការមូលដ្ឋាដូចជាបញ្ហាភ្ជាប់ទឹកស្អាត ការជួសជុលផ្លូវថ្នល់ឡើងវិញ ការដោះស្រាយបញ្ហាវិវាទរបស់អាជីវករជាដើម។

ទន្ទឹមនិងនេះឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ក៏បានណែនាំនិងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាអប់រំបងប្អូនកូនចៅ ឲ្យចៀសចាក់ឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ក្រាបនូវរាល់បទល្មើសនានាដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ផងដែរថា បញ្ហាប្រឈម សំណើរ និងសំនូមពរ ដែលប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នាពេលនេះមានសរុបចំនួន៤០ ក្នុងលើកឡើងផ្ទាល់មាត់ចំនួន១៨ សំណើរចំនួន២២ និងបានធ្វើការដោះស្រាយបានភ្លាមៗនៅក្នុងវេទិការ បានទាំង៤០ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង