**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

កម្ពុជា ប្រែក្លាយពីប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលមួយចំនួនទៀតទៅកាន់ទីផ្សារពិភពលោក

ភ្នំពេញ៖ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង កាបូប ទោចក្រយាន គ្រឿងអេឡិចត្រូនិក បរិក្ខារ បង្គុំយានយន្ដ អង្ករ កៅស៊ូ សេវាកម្ម។ល។ ទៅកាន់ទីផ្សារពិភពលោក។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការកែប្រែខាងលើ បានធ្វើឡើងដោយការរួមចំណែកពីសំណាក់ WTO ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការទទួលបានប្រព្រឹត្តិកម្មពិសេសនិងដោយឡែក ការកសាងសមត្ថភាពនិងជំនួយបច្ចេកទេស ប្រព័ន្ធទីផ្សារអនុគ្រោះពន្ធ និងទិសដៅនាំចេញផលិតផលរបស់កម្ពុជារហូតដល់ជាង ១៧០ប្រទេស។

ការគូសបញ្ចាក់របស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មខាងលើ បានធ្វើឡើងនៅទីស្នាក់ការ WTO ក្នុងឱកាសដែលឯកឧត្តម បានចូលរួមនិងផ្តល់បទអន្តរាគមន៍ស្តីពី “តួនាទីរបស់ពាណិជ្ជកម្មក្នុងដំណើរនៃការអភិវឌ្ឍរបស់កម្ពុជា” ក្នុងកិច្ចប្រជុំលើកទី១០០ នៃអនុគណៈកម្មការក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) កាលពីរសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២៤។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការអនុវត្តគម្រោងនានាក្រោមក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) បានជួយគាំទ្រដល់ការកសាងគោលនយោបាយពាណិជ្ជកម្ម បង្កើនផលិតភាពនិងសមត្ថភាព ពង្រឹងការប្រកួតប្រជែងជំនាញនិងស្ថាប័ន ភាពធន់ពាណិជ្ជកម្ម និងការបង្កើតការងារ ដែលបានជួយដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មក្នុងតំបន់ និងពហុភាគី។

ក្នុងបទអន្តរាគមន៍ខាងលើ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីលទ្ធភាពនៃផលប៉ះពាល់ពាណិជ្ជកម្មមួយចំនួនក្រោយកម្ពុជានឹងចាកចេញពីឋានៈប្រទេសLDC ក្នុងឆ្នាំ២០២៩ ខាងមុខ និងការត្រៀមខ្លួនរបស់កម្ពុជា តាមរយៈការបន្តការធ្វើកំណែទម្រង់ ការរៀបចំច្បាប់និងគោលនយោបាយគាំទ្រដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ និងការផ្តួចផ្តើមនានា សំដៅឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានណាមួយនាពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សមាជិកអង្គការ WTO និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការជំនួយបច្ចេកទេសនានាដល់កម្ពុជា និងស្នើសុំការបន្តសហការ និងគាំទ្របន្ថែមទៀត សំដៅជួយកម្ពុជាក៏ដូចជាបណ្តាប្រទេស LDCs ផ្សេងទៀត អាចបន្តការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួនទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីឱ្យកាន់តែទូលំទូលាយ ៕

អត្ថបទដែលជាប់ទាក់ទង