សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិក គណបក្សថ្មី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលនិងពិសាបាយសាមគ្គីជាមួយសមាជិក គណបក្សថ្មី (ដែលពីមុនជាអតីត មន្ត្រីដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ហើយបានមកសុំរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា) ។

