កំណាត់ផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៥៣ -៥៤ ក្នុងស្រុក គងពិសី និងព្រំប្រទល់ស្រុកបសេដ្ឋ កំពុងរងនូវការជន់លិច

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៥៣ -៥៤ ក្នុងស្រុក គងពិសី និងព្រំប្រទល់ស្រុកបសេដ្ឋ កំពុងរងនូវការជន់លិច ខណៈអាជ្ញាធរកំពុងអំពាវនាវ ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រ យ័ត្ន និងផ្អាកការបើកបររថយន្ដធន់ធ្ងន់ឆ្លងកាត់មួយរយៈ រង់ចាំទឹក ស្រកដូចស្ថានភាពដើម។
យោងតាមស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ស្ពឺ បានឱ្យដឹងថា ស្ថានភាព នៃជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថៃ្ងនេះ បានបង្កឱ្យមានការជន់លិចកំណាត់ផ្លូវ ក្នុងស្រុក គងពិសី និងព្រំប្រទល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចន្លោះ គីឡូម៉ែត្រ លេខ ៥៣-៥៤ ជាប់ ព្រំប្រទល់ ជាមួ យស្រុកសំរោង ខេត្ត តាកែវ ខណៈបច្ចុប្បន្ន កងកម្លាំង នគរបាល គណៈបញ្ជាការឯកភាពរដ្ឋបា លស្រុក ចុះអន្ដរាគមន៍ ចំពោះការធ្វើ ដំណើ រ របស់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ កំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចទឹកលិចខាងលេីបានមួយផ្នែក និងមួយ ចំហៀងផ្លូវ ។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រ យ័ត្ន និងផ្អាកការបើកបររថយន្ដធន់ធ្ងន់ឆ្លងកាត់មួយរយៈ រង់ចាំទឹក បានស្រកដូចស្ថានភាពដើម ចំណែកបញ្ហា ផ្សេងៗ មិ នទាន់បង្កបញ្ហាគ្រោះថ្នាក់ខូចខាតដល់អាយុជីវិតសត្វ ឬទ្រព្យសម្បត្តិ នោះទេ៕

