**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់កងឆ្មាំការពារជាតិអាមេរិក ក្នុងករណីផ្ទុះអំពើហិង្សា ពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតី

បរទេស៖ អភិបាលរដ្ឋវ៉ាស៊ីនតោន លោក Jay Inslee កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា បានបញ្ជាក់ថាលោកបានដាក់ឱ្យសមាជិកកងឆ្មាំការពារជាតិអាមេរិកមួយចំនួនប្រុងជើងការ បន្ទាប់ពីទទួលបានព័ត៌មាន និងការព្រួយបារម្ភពីលទ្ធភាពផ្ទុះអំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតិអាមេរិក ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមការស្ទង់មតិ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស ត្រូវបានរំពឹងថាអាចនឹងយកឈ្នះលើលោក ដូណាល់ ត្រាំ យ៉ាងងាយស្រួល នៅក្នុងរដ្ឋវ៉ាស៊ីនតោន។ ការសម្រេចចិត្តដាក់សមាជិកកងឆ្មាំការពារជាតិអាមេរិកមួយចំនួនប្រុងជើងការរបស់លោក Jay Inslee ធ្វើឡើងបន្ទាប់ពីធុងហិបឆ្នោតខ្លះត្រូវបានភ្លើងឆេះ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។

លោក Jay Inslee បានគូសបញ្ជាក់នៅក្នុងលិខិតមួយចេញផ្សាយនៅលើគេហទំព័ររបស់លោក ដូច្នេះថា ដោយផ្អែកលើព័ត៌មានទូទៅ និងជាក់ជាក់ ព្រមទាំងការព្រួយបារម្ភ ពាក់ព័ន្ធនឹងលទ្ធភាពផ្ទុះអំពើងហិង្សា ឬសកម្មភាពខុសច្បាប់ដទៃទៀតពាក់ព័ន្ធនឹងការបោះឆ្នោតសកលឆ្នាំ២០២៤ ខ្ញុំចង់ធានាឱ្យបានថាយើងបានត្រៀមលក្ខណៈពេញលេញ ដើម្បីឆ្លើយតប។

លោកបន្ថែមថាសន្លឹកឆ្នោតរាប់រយត្រូវបានបំផ្លាញ ឬខូចខាតដោយសារមានអ្នកទម្លាក់វត្ថុអាចឆាបឆេះនៅក្នុងហិបឆ្នោត នៅទីក្រុង Vancouver។

គួរបញ្ជាក់ថា ការបោះឆ្នោតមុនកំណត់កំពុងប្រព្រឹត្តទៅរដ្ឋវ៉ាស៊ីនតោន ហើយមានប្រជាជនជាង ២លាននាក់បានបោះឆ្នោតរួចរាល់។ នេះបើតាមស្ថាប័ន Election Lab នៃសាកលវិទ្យាល័យ Florida។

អត្ថបទដែលជាប់ទាក់ទង