**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ការ​​ស្ទង់មតិរកឃើញថា រាជរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងរស់រានមានជីវិតរហូតដល់ចុងបញ្ចប់ នៃអាណត្តិនៅឆ្នាំ២០២៧

បាងកក៖ ជាងពាក់កណ្តាលនៃអ្នកឆ្លើយតបការស្ទង់មតិ ជឿថា រាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងរស់រានមានជីវិតរហូតដល់ចុងបញ្ចប់ ឬជិតដល់ចុងបញ្ចប់នៃអាណត្តិនៅឆ្នាំ២០២៧។ នេះបើយោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍរបស់ប្រទេសថៃ (NIDA)។

ការស្ទង់មតិនេះ ធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ កាលពីថ្ងៃទី២១ និង២២ ខែតុលា ដោយសួរយោបល់ពីមនុស្ស១៣១០នាក់ ដែលមានប្រវត្តិអប់រំ និងវិជ្ជាជីវៈខុសៗគ្នា អំពីកត្តាដែលអាចរារាំងរាជរដ្ឋាភិបាលក្នុងការបំពេញអាណត្តិរបស់ខ្លួន។ ការស្ទង់មតិបង្ហាញថា ៤១,៦៨ភាគរយនៃអ្នកឆ្លើយសំណួរជឿថា រាជរដ្ឋាភិបាលនឹងបន្តដំណើរការរហូតដល់ឆ្នាំ២០២៧ ខណៈ១១,៩៩ភាគរយ ជឿថា រដ្ឋបាលរបស់លោកស្រី ផែថងថាន នឹងនៅបន្តកាន់អំណាចរហូតជិតដល់ចុងបញ្ចប់នៃអាណត្តិរបស់ខ្លួន។

ទន្ទឹមគ្នានោះ ១៩,០៨ភាគរយ ជឿថា រាជរដ្ឋាភិបាលនេះបន្តដំណើរការបានក្នុងរយៈពេលពីរឆ្នាំខាងមុខ ខណៈ១៦,៨៧ភាគរយ ជឿថា នឹងបន្តវត្តមានបានក្នុងរយៈពេល១២ខែបន្ទាប់ និង៩,៧៧ភាគរយ ជឿថា នឹងបន្តកាន់អំណាចបានរហូតដល់ដំណាច់ឆ្នាំនេះ។ ក្នុងនោះ អ្នកស្ទង់មតិ ៣៤,៤៣ភាគរយ ជឿថា ការបរាជ័យក្នុងការបំពេញការសន្យាសេដ្ឋកិច្ច នឹងរួមចំណែកដល់ការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាលមុនអាណត្តិ។ ដោយឡែក ៣២,៥២ភាគរយ ជឿថា ពាក្យបណ្តឹងប្រឆាំងនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មេដឹកនាំគណបក្សភឿថៃ នឹងនាំឱ្យមានការដួលរលំនៃរាជរដ្ឋាភិបាលរបស់ លោកស្រី ផែថងថាន មុនអាណត្តិ ខណៈ១៧,២៥ភាគរយ ជឿថា ជម្លោះរវាងដៃគូចម្រុះនឹងនាំឱ្យមានការបញ្ចប់មុនអាយុនៃការគ្រប់គ្រង។

ស្របពេលជាមួយគ្នានោះ ១៦,៦៤ភាគរយ ជឿថា មិនមានបញ្ហាដែលនឹងរួមចំណែកដល់ការបញ្ចប់អាណត្តិនៃរាជរដ្ឋាភិបាលទេ ខណៈ១០,៩២ភាគរយ ជឿថា ការតវ៉ាដ៏ធំប្រឆាំងនឹងរាជរដ្ឋាភិបាលអាចបណ្តាលឱ្យវាដួលរលំមុនពេលចុងបញ្ចប់នៃអាណត្តិរបស់ខ្លួន។ យ៉ាងណា ៩,៦២ភាគរយ ជឿថា វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទាក់ទងនឹងស្ដង់ដារសីលធម៌របស់អ្នកកាន់តំណែងនយោបាយ អាចបណ្តាលឱ្យមានការដួលរលំនៃរដ្ឋាភិបាល ខណៈ៨,៤២ភាគរយ គិតថា ច្បាប់លើកលែងទោសដែលបានស្នើឡើង នឹងក្លាយជាមូលហេតុដែលអាចកើតមាន។ មានតែ៦,៩៥ភាគរយប៉ុណ្ណោះ ដែលជឿថា រដ្ឋប្រហារនឹងបញ្ចប់ការគ្រប់គ្រងនេះ។

គួររំឭកថា សភាតំណាងរាស្ត្រថៃ កាលពីថ្ងៃ​ទី១៦សីហា បានបោះឆ្នោតជ្រើសរើស លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា មេដឹកនាំគណបក្សភឿថៃ និងជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជានាយករដ្ឋមន្ត្រីទី៣១របស់ប្រទេស។ លោកស្រី បានធ្វើសច្ចាប្រណិធាន បន្ទាប់ពីទទួលបានការយល់ព្រមពីព្រះមហាក្សត្រ ជានាយករដ្ឋមន្ត្រីទី៣១របស់ប្រទេស កាលពីថ្ងៃទី១៨ ខែសីហា។ កូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោកស្រី ផែថងថាន ឈានចូលវ័យ៣៨ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេរបស់ប្រទេស។ លោកស្រី ផែថងថាន ក៏​ជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ទី​ពីរ​របស់​ប្រទេស​ថៃ​បន្ទាប់​ពី​ម្តាយ​មីង​ គឺ ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​បាន​បម្រើការ​ងារពី​ខែ​សីហា ឆ្នាំ២០១១ ដល់​ខែ​ឧសភា ឆ្នាំ២០១៤៕

អត្ថបទដែលជាប់ទាក់ទង