ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៣គ្រួសារ នៅស្រុកំពង់រោទិ៍ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោកសុខ សំអុល ប្រធានអនុគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាស្រុកកំពង់រោទិ៍ បានចែកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះចំនួន ៣ គ្រួសារ នៅឃុំខ្សែត្រ ស្រុកំពង់រោទិ៍ ។
១.ឈ្មោះ ឌី រុន ភេទប្រុស អាយុ ៧៤ឆ្នាំ
២.ឈ្មោះ យុគ ទាវ ភេទប្រុស អាយុ ៣៣ឆ្នាំ គ្រួសារទាំង ២ រស់នៅភូមិព្រៃសង្កែ ឃុំខ្សែត្រ
៣.ឈ្មោះ ចាន់ សាលិ ភេទស្រី អាយុ ៨៨ឆ្នាំ រស់នៅភូមិសាម៉ ឃុំខ្សែត្រ
-អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៣០គ.ក្រ មី ១ កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ សារុង ១ ក្រមា ១ កន្ទេល ១ និងថវិកាមួយំនួន ។

