**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ

ហាណូយ៖ នៅថ្ងៃចន្ទទី២១ ខែតុលានេះនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បានប្រាប់សភាថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងពី៦,៨ ទៅ៧ភាគរយនៅឆ្នាំនេះ។ បន្ថែមលើនេះ សេដ្ឋកិច្ចវៀតណាម ក៏ត្រូវបានគេរំពឹងថា នឹងមានតម្លៃ៥០០ពាន់លានដុល្លារនៅឆ្នាំក្រោយ ជាប់ចំណាត់ថ្នាក់លេខ៤ ធំជាងគេនៅអាស៊ីអាគ្នេយ៍។

លោក ជីញ បាននិយាយនៅឯការចាប់ផ្តើមនៃសម័យប្រជុំសភារយៈពេលមួយខែនៅរដ្ឋធានីហាណូយថា សេដ្ឋកិច្ចបានកើនឡើងពី៣៤៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់៤៣៣ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានកំណត់ថានឹងកើនឡើង៧ភាគរយនៅឆ្នាំនេះ ស្របពេលដែលបំណុលសាធារណៈរបស់ប្រទេស ស្ថិតនៅក្រោមការគ្រប់គ្រង និងទាបជាងកម្រិតកំណត់ដែលកំណត់ដោយរដ្ឋសភា។ លោក បន្ត ថា ចន្លោះ ឆ្នាំ២០២១ និង២០២៥ កំណើន ជា មធ្យម ប្រចាំ ឆ្នាំ ត្រូវ បាន គេ ប៉ាន់ ប្រមាណ ថា មាន៦ភាគរយ។ អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម គឺស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតក្នុងតំបន់ និងសកលលោក។ ចំណាត់ថ្នាក់ របស់វៀតណាមក្នុងចំណោមបណ្តាប្រទេសជុំវិញពិភពលោក បានហក់ឡើង ពី លេខ៣៧ ដល់ លេខ៣៤ ហើយ នឹង ឡើង ដល់ លេខ៣៣នៅ ឆ្នាំ ក្រោយ។ បន្ថែមពីនោះ នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា GDP សម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថា នឹងកើនឡើង៣១,៧ភាគរយពី៣៧២០ដុល្លារក្នុងឆ្នាំ២០២១ ដល់៤៩០០ដុល្លារក្នុងឆ្នាំ២០២៥។

សម្រាប់ឆ្នាំ២០២៥ លោក ជីញ បានប្រកាសថា វៀតណាមនឹងមានគោលដៅកំណើនពី៧ទៅ៧,៥ភាគរយ គាំទ្រដោយគោលដៅកំណើនឥណទាន១៥ភាគរយ និងការវិនិយោគសាធារណៈ រួមទាំងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ លោក បន្ត ថា វៀតណាម ក៏ នឹង ព្យាយាម ទាក់ទាញ ការ វិនិយោគ ពី បរទេស និង ពង្រីក ទីផ្សារ នាំ ចេញ របស់ ខ្លួន។ ប្រទេសកុម្មុយនីស្ដនៅលើដែនដីអាស៊ីអាគ្នេយ៍មួយនេះ ជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់ បានរាយការណ៍ពីកំណើនសេដ្ឋកិច្ចខ្លាំងបំផុតរបស់ខ្លួន ក្នុងរយៈពេលពីរឆ្នាំក្នុងត្រីមាសនៃខែកញ្ញា ជំរុញដោយការនាំចេញ ផលិតកម្មឧស្សាហកម្ម និងការកើនឡើងនៃការវិនិយោគពីបរទេស ទោះបីជាព្យុះទីហ្វុងយ៉ាកជី បានបង្កការខូចខាតយ៉ាងទូលំទូលាយ កាលពីខែមុនដែលអាចប៉ះពាល់ដល់កំណើននាពេលអនាគតក៏ដោយ។

លោក ជីញ បានសន្យាថា នឹងមិនមានការខ្វះខាតថាមពលនៅឆ្នាំក្រោយទេ។ នៅឆ្នាំ២០២៣ ការដាច់ចរន្តអគ្គិសនីបានប៉ះពាល់ដល់ផលិតកម្មឧស្សាហកម្ម។ លោក ក៏ បាន និយាយ ថា វៀតណាម នឹង បន្ត ការ ប្រយុទ្ធ ប្រឆាំង នឹង អំពើ ពុករលួយ និង ពង្រឹង សមត្ថភាព ការពារ ជាតិ របស់ ខ្លួន។ គួរបញ្ជាក់ថា នៅឆ្នាំ២០២៦ ដល់២០៣០ រដ្ឋាភិបាលវៀតណាមកំណត់គោលដៅកំណើន GDP ប្រចាំឆ្នាំ ៧,៥-៨,៥ ភាគរយជាមួយនឹង GDP សម្រាប់មនុស្សម្នាក់ឈានដល់៧៤០០-៧៦០០ដុល្លារនៅឆ្នាំ២០៣០។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍ ដែលមានចំណូលមធ្យមកម្រិតខ្ពស់ជាមួយនឹងឧស្សាហកម្មទំនើប និងសេដ្ឋកិច្ចប្រហែល៧៨០-៨០០ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង