**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងអញ្ជើញចូលរួមពីឯកឧត្តមប្រធាន​ អនុប្រធាន​ សមាជិកផ្នែក និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន​ អនុប្រធានប្រចាំការ​ ប្រធានលេខាធិការដ្ឋាន ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា​ ជំនួយការផ្នែកក្រសួង-ស្ថាប័ន សរុបប្រមាណ ២៥០នាក់។

មានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបជូនអង្គប្រជុំ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ននៃយ.គ.ក. បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំផ្នែក ជំនួយការផ្នែក និងក្រុមការងារយុវជនគណបក្សក្រសួង​-ស្ថាប័នទាំង៤២​ ដែលសម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃជំនួបប្រចាំត្រីមាសនេះ ដែលបានរួមចំណែក​លើកកម្ពស់ និងពង្រឹងកិច្ចសហការល្អ ព្រមទាំងជាវេទិកានៃការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការងារនយាបាយ សតិអារម្មរណ៍ ការចាត់តាំង ដើម្បីថែរក្សា និងពូនជ្រំសមាជិក សមាជិកាទាំងអស់នូវស្មារតី សតិអារម្មណ៍ និងចំណេះដឹង ដោយក្តាប់ឱ្យជាប់នូវគោលនយោបាយ សេចក្តីសម្រេចចិត្តនានា ជឿជាក់ និងហ៊ានការពារមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

មានមតិវាយតម្លៃអំពីវឌ្ឍនភាពទិសដៅការងារប្រចាំត្រីមាសទី២ ឯកឧត្តម ហេង ណន អនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយ.គ.ក. បានរំលឹកឡើងវិញនូវទិសដៅការងារដែលដាក់ចេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងបង្ហាញពីលទ្ធផលសម្រេចបានគួរជាទីមោទនៈរបស់ផ្នែកក្រសួង-ស្ថាប័ន និងក្រុមការងារ​យុវជនគណបក្សក្រសួង- ស្ថាប័នទាំង៤២ ព្រមទាំងស្នើដល់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ បន្តអនុវត្តន៍ការងារឱ្យបានកាន់តែប្រសើរស្របតាមស្មារតីរបស់អង្គប្រជុំ។

បន្ទាប់មកឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានអង្គប្រជុំ​ បានពាំនាំនូវការសាក​សួរ​សុខទុក្ខពីសំណាក់ សម្តេចធិបតី ដែលសម្តេចជានិច្ចកាលតែងតែនឹករលឹក និងគិតគូជាប្រចាំដល់យុវជនគណបក្សរបស់យើង​និងថ្លែងការកោតសរសើរចំពោះ ឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន និងឯកឧត្តម ហេង ណន អនុប្រធានផ្នែក ដែលបានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ជាជំនួបដ៏មានសារៈសំខាន់ និងធ្វើរបាយការណ៍យ៉ាងក្បោះក្បាយ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្ថែមទៀតថា កិច្ចប្រជុំនេះ ជាយន្តការពិនិត្យតាមដាន និងវាយតម្លៃមួយ ដែលយើងទំាងអស់គ្នាអាចវាយតម្លៃលទ្ធផលសម្រេចបានលើការអនុវត្តទិសដៅការងារដែលបានដាក់ចេញ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ កន្លងទៅ និង ដាក់ចេញនូវកិច្ចការអាទិភាពបន្តទៀត។ ក្រោមកិច្ចពិភាក្សា ដោយមានការចូលរួមមតិយោបល់ យ៉ាងច្រើនផុសផល ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គប្រជុំ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានធ្វើការបូកសរុប និងដាក់ចេញនូវទិសដៅការងារមួយចំនួន​ ដោយផ្តោតសំខាន់ទៅលើ៖
-ការពង្រឹង ពង្រីករចនាសម្ព័ន្ធអង្គការចាត់តាំងយុវជនគណបក្ស
-ការបំពាក់បំប៉ន​ទស្សន:​ គោលជំហរ​ នយោបាយ​ សតិអារម្មណ៍​ និងការចាត់តាំងរបស់យុវជន​
-លើកទឹកចិត្តយុវជនឱ្យចូលរួមគាំទ្រ​ និងការពារសមិទ្ធផល ស្នាដៃរបស់​គណបក្ស ​
-បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង