ហឹបសន្លឹកកិច្ចការទាំងអស់ របស់បេក្ខជនតាមមណ្ឌលប្រឡងរាជធានី-ខេត្ត បានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិ

ភ្នំពេញ៖ គិតត្រឹមម៉ោង ២រសៀល នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានដឹកពីបណ្ដាខេត្តមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ព្រមទាំងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី – ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធដែលបានចូលរួមការពារសុវត្ថិភាពក្នុងការដឹកជញ្ជូនសន្លឹកកិច្ចការបេក្ខជនពីបណ្ដាខេត្តមកកាន់រាជធានីភ្នំពេញ តាំងពីព្រឹកព្រហាម ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។

