នគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់របស់តុលាការខេត្តបាត់ដំបង ក្នុងករណីបង្ករបួសស្នាម បន្ទាប់ពីជនត្រូវចោទវិលចូលមូលដ្ឋានវិញ

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៤ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេ នីយ៍ឯក ស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សីបានដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ: ៣៧៨ ដប.ចខ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៩ របស់លោក ប៉ាក ឡាយយី ចៅស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ក្នុងនោះចាប់ខ្លួនឈ្មោះ ឡា ឡង់ឌី ភេទប្រុស បច្ចប្បន្នអាយុ ៤១ឆ្នាំ រស់នៅ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫ ស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទបង្ករបួសស្នាមដោយចេតនាប្រព្រឹត្តនៅចំណុច ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៧។
លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ក្នុងកិច្ចប្រជុំនាពេលកន្លងទៅលោកបានលេីកឡេីងពីបញ្ហាដីកាបង្គាប់របស់តុលាការ ដែលកំពុងស្ថិតក្នុងដៃរបស់សមត្ថកិច្ចនគរបាល តែអនុវត្តមិនទាន់បាន ដែលបញ្ហា នេះលោកស្នេីឱ្យសមត្ថកិច្ចត្រូវបន្តស្រាវជ្រាវ និងអនុវត្តជាប់ជាប្រចាំ។
លោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់ថា ដីកានេះមានរយៈពេលយូរហេីយ តែបុគ្គលរូបនេះ ចាកចេញពីមូលដ្ឋានរយៈពេលយូរ ហេីយ ទេីបវិលមកវិញក៏ត្រូវសមត្ថកិច្ចអនុវត្តតែម្តង។
ពេលនេះនគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាម នីតិវិធីបន្តរ៕

